CamNews

តារា 

លេចធ្លាយវីដេអូសិច និងរូបសិច របស់តារាតៃវ៉ាន់ ជាច្រើនពេញ Internet

វីដេអូសិចរបស់តារាជនជាតិ តៃវ៉ាន់ មួយចំនួនក្នុងពេលថ្មីៗនេះត្រូវបានគេបង្ហោះយ៉ាងចាស់ដៃនៅ
លើប្រព័ន្ធ Internet ខណៈពេលដែលជនល្មើសជាព្រាននារីកំពុងតែរត់គេច។

Justine Lee អាយុ ២៧ ឆ្នាំជាកូនប្រុសរបស់ Lee Yue-tsang ដែលជាម្ចាស់ផលិតកម្ម Yuanta បាន
លាលែងពីតំណែងហើយរត់គេចខ្លួនក្រោយពេលដែលគេបានរកឃើញថាបុរសម្នាក់នេះពាក់ព័ន្ធ
ទៅនឹងគ្រឿងញឿន និងចាប់រំលោភតារាស្រីអស់ជាច្រើននាក់មក ដោយរាល់ការចាប់រំលោភរបស់
អ្នកដឹកនាំរឿងវ័យក្មេងម្នាក់នេះសុទ្ធសឹងតែមានការថតទុកទាំងអស់ សរុបទៅគេរកឃើញថាបុរស
ម្នាក់នេះធ្លាប់បានសិចជាមួយតារាបង្ហាញម៉ូដ និងតារាភាពយន្ត តារាចម្រៀងសរុប ៦០ នាក់ដែល
ឃើញមានមួយចំនួនគឺសិចដោយការចាប់បង្ខំ។

តាមសារព័ត៌មានរបស់តៃវ៉ាន់ បានអោយដឹងថា Justine Lee គេតែងតែសង្កេតឃើញចូលទៅក្នុង
បារថ្លៃនៅក្នុងទីក្រុងដែលគេតែងតែកុម្ម៉ង់ ស្រាថ្លៃៗ ដើម្បីបង្ហាញពីភាពមានលុយរបស់គេ ហើយ
ជាធម្មតាគេតែងតែសង្កេតឃើញមានតារាស្រីៗ ទៅជាមួយផងដែរ ទំនងដូចជាការជួបជុំនិយាយ
ពីការរកស៊ី ប៉ុន្តែសម្រាប់មនុស្ស Justine Lee នេះគេភាគច្រើនតែងតែច្រកស្រានារីនោះអោយ
ស្រវឹងហើយ ពេលខ្លះបានអោយគេប្រើគ្រឿងញឿនទៀតផង រហូតដល់ពេលដែលចំណីរបស់
គេទន់សាច់ហើយទើបគេនាំទៅកន្លែងគេហើយចាត់ការតែម្ដង។

តាមប្រភពព័ត៌មានដដែលបានអោយដឹងថា បុរសម្នាក់នេះក៏ធ្លាប់សណ្ដំរំលោភតារាបង្ហាញម៉ូដ
ម្ដង ២ នាក់ផងដែរ ហើយរាល់នាង នាងដែលគេចាប់រំលោភគេតែងតែថតវីដេអូទុក ហើយដាក់
ឈ្មោះទៀតផង ដើម្បីចែកចាយដល់មិត្តភ័ក្រផ្សេងៗ។

Maggie Wu ជាសង្សារចាស់របស់ជនដៃដល់បានអោយដឹងថានាងបានបែកពីបុរសម្នាក់នេះតាំង
ពីពេលដែលមានបញ្ហាលេចរូបភាពអាក្រាតដែលនាងរូបនាងនៅក្នុងនោះផងដែរដែលរូបទាំង
នោះគឺជារបស់ Justine ដែលវាធ្វើអោយប៉ះពាល់ដល់នាងជាខ្លាំង។ Justine បានរត់បាត់ខ្លួនបាត់
ទាំងស្រមោល ហើយក្រោយពេលដែលគេរត់បាត់ទើបគេសង្កេតឃើញមានរូបភាព និងវីដេអូទាំង
នេះលេចធ្លាយ ចំណែកខាងប៉ូលីសមិនអាចធ្វើអ្វីបានក្រៅពីសុំទោសដល់អ្នកដែលរងគ្រោះនោះ
ទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 


Tags: taiwan star sex