CamNews

ព័ត៌មានអន្តរជាតិ 

គួរឱ្យព្រឺក្បាលមែន នៅពេលបានឃើញរូបចម្លាក់ទាំង៨០០ ដែលកំពុងសម្លឹងមើលទេសចរ

“រូបចម្លាក់ទាំងនេះ ដូចមនុស្សពិតៗ។ វាហាក់ដូចមានគេធ្វើឱ្យមនុស្សក្លាយជាថ្ម” នេះបើតាមសំដី
របស់មនុស្សម្នាក់ដែលនិយាយអំពីរូបចម្លាក់។

បណ្ដារូបចម្លាក់ដែលតម្រៀបគ្នាជាជួរ បើកភ្នែកធំៗសម្លឹងមើលភ្ញៀវទេសចរណ៍បែបនេះគឺគ្រប់គ្រាន់
ដើម្បីធ្វើឱ្យអ្នកព្រឺក្បាល។ ប៉ុន្តែ ជាងថតរូបម្នាក់ មានភាពក្លាហាន បានចំណាយពេលយូរនៅទីនេះ
ដើម្បីថតយករូបភាពដ៏គួរឱ្យខ្លាចនេះ។ នៅទីនេះ អ្នកនឹងមានអារម្មណ៍ថា រូបចម្លែកទាំងនេះ កំពុង
តែតាមដានអ្នកគ្រប់វិនាទី។

រូបចម្លាក់ធ្វើអំពីថ្មរាប់រយ ត្រូវបានគេដាក់នៅក្នុងភូមិមួយក្បែរតំបន់ Osawano ប្រទេសជប៉ុន។ ភូមិ
នេះមានឈ្មោះថា “Fureai Sekibutsu no Sato” មានន័យថា “កន្លែងដែលអ្នកអាចជួបនឹងរូបចម្លាក់
ព្រះពុទ្ធ”។

បច្ចុប្បន្ន មានរូបចម្លាក់ជាង ៨០០ សម្លឹងមើលភ្ញៀវទេសចរណ៍ ក្នុងនោះមានរូបចម្លាក់ព្រះពុទ្ធ
និងរូបចម្លាក់ប្រភេទផ្សេងៗទៀត។

ជាងថតរូប Ken Ohki បានចែករំលែកនូវរូបថតដែលថតទិដ្ឋភាពក្នុងភូមិ នៅលើ blog របស់ខ្លួន។
Ken Ohki បានសរសេរនៅលើ blog របស់ខ្លួនថា “ខ្ញុំបានរកឃើញទីតាំងដ៏អស្ចារ្យនេះ នៅក្នុងខណ្ឌ
Toyama។ ខ្ញុំមានអារម្មណ៍ថា បានចូលទៅក្នុងតំបន់ហាមឃាត់មួយដោយចៃដន់។ ពិតជាអស្ចារ្យ
មែន”។

បុរសខាងលើនិយាយបន្ថែមថា ភូមិនេះត្រូវបានកសាងឡើងដូចជាកន្លែងទេសចរណ៍ល្បីឈ្មោះ
ជាកន្លែងដែលអ្នករាល់គ្នាអាចទៅលេងដើម្បីលំហែអារម្មណ៍។

ជាងថតរូបខាងលើថ្លែងថា “ខ្ញុំមានអារម្មណ៍ថា ដូចកំពុងទៅកាន់ពិភពផ្សេង”។

អ្នកដែលបានបង្កើតភូមិនេះ គឺលោក Mutsuo Furukawa ។ លោក Mutsuo Furukawa ចង់ទុក
បណ្ដារូបចម្លាក់នេះឱ្យនៅជាមួយគាត់ពេញមួយជីវិត។ លោក Mutsuo Furukawa បានចំណាយ
ប្រាក់ ៦ពាន់លានយ៉េន (ប្រហែល ៥៨.៧៧៦.២៧៧ដុល្លារអាមេរិក) ដើម្បីទិញរូបចម្លាក់ទាំងនេះ
ពីជាងចម្លាក់ជនជាតិចិន កាលពីឆ្នាំ ១៩៨៩។

ជាងថតរូប Ken Ohki ឱ្យដឹងថា ក្រោយមក លោក Mutsuo Furukawa បានចាកចេញពីភូមិដែលមិន
ដឹងមូលហេតុ។

មនុស្សម្នាក់បានបញ្ចេញមតិអំពីភូមិខាងលើ ៖ “ខ្ញុំគិតថា វាពិតជាអស្ចារ្យ គឺមិនមែនគួរឱ្យខ្លាចនោះ
ទេ”។ ចំណែកមនុស្សម្នាក់ទៀតនិយាយថា ៖ “រូបចម្លាក់ទាំងនេះ មើលទៅដូចមនុស្សពិតៗ។ វាហាក់
ដូចមានអ្នកណាម្នាក់ ធ្វើឱ្យមនុស្សក្លាយជារូបចម្លាក់”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror


Tags: រូបចម្លាក់ ជប៉ុន Fureai Sekibutsu no Sato