CamNews

ប្លែកៗ 

ប៉ូលិសអស់សង្ឃឹម ក្នុងការអនុវត្តច្បាប់ ព្រោះតែស្ត្រីម្នាក់តែងរួចខ្លួន ទោះធ្លាប់ធ្វើឲ្យខូចខាតរថយន្ត

(អូទ្រីស)៖ ប៉ូលិស និងលោកព្រះរាជអាជ្ញា នៅប្រទេសអូទ្រីស​និយាយថា ពួកគេពិតជាអស់សង្ឃឹមណាស់ សម្រាប់ការអនុវត្តច្បាប់ ទៅលើស្ត្រីម្នាក់ ដែលតែងតែបំផ្លាញ ទ្រព្យសម្បត្តិឯកជន របស់អ្នកដទៃ ហើយតែងត្រូវបានចៅក្រមសម្រេច ឲ្យមានសេរីភាពរហូត ទោះបីដឹងថា នាងមានកំហុសក៏ដោយ។

ស្ត្រីបង្កហេតុ​អាយុ៣៥ឆ្នាំ រស់នៅតំបន់ Styria តែងតែធ្វើឲ្យ រថយន្តអ្នកដទៃ ខូចខាតអស់​ជាច្រើនគ្រឿង ក្នុងរយៈពេលជាង ៦ឆ្នាំមកនេះ ដូចជាធ្វើឲ្យមានស្នាមឆ្កូតជាដើម ដែលគិតទៅច្រើនជាង ១០០០ គ្រឿងឯណោះ ហើយម្ចាស់រថយន្តទាំងនោះ ក៏បានដាក់ពាក្យប្តឹងដែរ តែតុលាការមិនដែលដាក់ទោសសោះ ទោះបីជាគ្រូពេទ្យពិនិត្យដឹងថា
ស្ត្រីនោះគ្មានបញ្ហាផ្លូវចិត្តក្តី។

ស្ត្រីបង្កហេតុ ត្រូវលោកចៅក្រមសម្រេច ឲ្យនៅក្រៅឃុំ គ្រប់ពេលមានការប្តឹងផ្តល់ រហូតនាងអាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យរថយន្តអ្នកដទៃ​ មានបញ្ហាជានិច្ច ទោះបីប៉ូលិស ចាប់ឃាត់ខ្លួនជាច្រើនសារ ហើយត្រូវព្រះរាជអាជ្ញាចោទប្រកាន់ ផ្អែកលើភស្តុតាង ពិតក៏ដោយ ក៏មិនដែលមានទោសធ្ងន់ធ្ងរ ដែលពួកគេគិតថា នាងគួរណាស់ត្រូវជាប់គុក ពីបទប្រព្រឹត្តទង្វើដដែលៗ ប៉ុន្តែលោកចៅក្រម តែងអនុញ្ញាតឲ្យស្ត្រីនេះ​មានសេរីភាព ដើរហើរនិងបើកបរដូចធម្មតា ដូចគ្មានអ្វីកើតឡើង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Styria