CamNews

តារា 

Paris Hilton សប្បាយចិត្តក្នុងការគ្មានដៃគូស្នេហា

បើតាមប្រភពសារពត៌មានបានអោយដឹងថា Paris Hilton បាននិយាយថា នាងសប្បាយ
ចិត្ត
ក្នុងការរស់នៅតែម្នាក់ឯង ស្របពេលដែលថ្មីៗនេះ នាងកំពុងតែមមាញឹកជាមួយនឹង
ជីវិតសិល្បៈ។

តារាស្រីវ័យ ៣១ ឆ្នាំរូបនេះត្រូវបានអោយដឹងថា នាពេលថ្មីៗនេះនាងបានមានទំនាក់ទំនងជាមួយ
និង   DJ  ជនជាតិ  ហូឡង់ម្នាក់ដែលមានឈ្មោះថា Afrojack ដែលគេគឺជាបុរសទីមួយចាប់តាំងពី
នាងបានចែកផ្លូវជាមួយនឹងមិត្តប្រុសចាស់ដែលមានឈ្មោះថា Cy Waits ដែលក្រោយមកត្រូវនាង
បានអះអាងថា   នាងចង់ក្លាយជាស្រ្តីឯករាជ្យ ពោល គឺនាងចង់នៅតែម្នាក់ឯងនាពេលបច្ចុប្បន្ន ។

នាងបាននិយាយ និងបានបញ្ជាក់យ៉ាងច្បាស់ថា ៖ ស្រ្តីគ្រប់រូបមានក្តីសុបិន្តក្នុងការរៀបការ និង
បង្កើតគ្រួសារមួយដោយមានសុភមង្គល ក៏ប៉ុន្តែ  ឥឡូវខ្ញុំមានការមមាញឹកយ៉ាងខ្លាំងជាមួយនឺង
ការងារ ក៏ដូចជាការសម្តែង ដូច្នេះនាងខ្ញុំគ្មានពេលគិតគូរទៅលើរឿងនេះ នោះទេ ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្តីសុបិនរបស់ខ្ញុំ  ដែលមានគោលបំណងដូចស្រ្តីផ្សេងទៀតនោះ
បានមកដល់វាពិតជាអស្ចារ្យ ក៏ប៉ុន្តែ ឥឡូវ ខ្ញុំចង់ធ្វើជាស្រីឯករាជ្យ ជាពិសេសចង់រស់នៅតែម្នាក់
ឯងនាពេលបច្ចុប្បន្ននេះ, នាងបានបន្ថែម។

ដោយ ៖ មង្គល
ប្រភព ៖ chinadaily


Tags: international news strange entertainment