CamNews

ព័ត៌មានអន្តរជាតិ 

UNFPA: វៀតណាម មានអ្នកមានគត៌ ជាស្រ្តីក្មេងខ្ចី ច្រើនសន្ធឹកសន្ធាប់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ថា យោង
តាមមូលនិធិ ពលរដ្ឋសហប្រជាជាតិ ហៅកាត់ UNFPA បានចេញរបាយ ការណ៍ថា ស្ត្រីជនជាតិ
វៀតណាម ដែលមានវ័យក្មេង មានគត៌មានបរិមាណ ច្រើនឡើងៗ ។

នៅក្នុងរបាយការណ៍ ចេញដោយ UNFPA បានបញ្ជាក់ថា "ស្រី្តវ័យក្មេងដែល មានគត៌ គឺពួកគេ
អាចប្រឈមមុខ នឹងបញ្ហាសុខភាពជាខ្លាំង" ។ ស្រ្តីវ័យក្មេងដែលមាន គត៌ពួកគេ អាចនឹងប្រឈម
មុខ បញ្ហាទ្វេដង ធៀបនឹង ស្រ្តីវ័យដែល អាចទទួលបានការមាន គត៌ដ៏សមរម្យតាមវ័យ ។ នេះ
មានន័យថា រាងកាយរបស់ស្រ្តី វ័យក្មេងខ្ចី គឺមិនទាន់លូតលាស់ គ្រប់គ្រាន់ ។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដែរថា វៀតណាម អ្នកដែលមាន វ័យចន្លោះពី១៥
ដល់ ១៩ឆ្នាំ គឺមាន ប្រមាណ ៣៥,៤ភាគរយ (អ្នកមានគត៌) និងស្ត្រីវ័យ ២០ដល់២៤ឆ្នាំ មាន
ចំនួន ៣៤,៦ភាគរយ។

យោងតាម របាយការណ៍ចេញដោយ ក្រសួងខាងលើ បានបន្តឲ្យដឹងថា តួលេខដែលទទួល
បានពីបណ្តា ខេត្ត ចំនួន៦៣ គិតក្នុងឆ្នាំ២០១០ គឺអត្រាអ្នកមានគត៌វ័យក្មេង បន្តកើនឡើង សរុប
ជាប្រចាំឆ្នាំ គឺបានកើនឡើង ៣,២ ភាគរយ តួលេខនេះកើនឡើងខ្ពស់ ធៀបនឹងឆ្នាំ២០១១ ។

មន្ត្រីរបស់ UNFPA តំណាងនៅក្នុងប្រទេស វៀតណាម បានលើកឡើងថា ស្រ្តីវ័យក្មេង ពួក
គេក៏ប្រឈមមុខ នឹងជំងឺ អេសដ៏/ហ៊ីវ ។

ក្រសួងបានបញ្ជាក់ថា នឹងមានផែនការបណ្តុះបណ្តាល ដល់ស្ត្រីវ័យក្មេងទាំងនោះ ដើម្បីយល់
ដឹងស៊ីជម្រៅ ទៅលើ បញ្ហាផ្លូវភេទ និងការយល់ដឹងទូទៅសម្រាប់ស្ត្រីមានគត៌ដែលនៅវ័យក្មេង៕

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ