តារា ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ រឿងអាស្រូវសង្គម ពាក់ព័ន្ធនឹងអតីតពិធីការិនីនិង ជាតារាសម្ដែង កញ្ញា ឯក សុជាតា ហៅ សាសា ជាមួយនឹង ឧកញ៉ា សុខ ប៊ុន គឺជាព័ត៌មានដ៏រស៊ើប ជាខ្លាំង នៅក្នុងសង្គម កម្ពុជា មិនត្រឹមតែរស៊ើបនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះទេតែក៏រស៊ើបទៅ ដល់ថ្នាក់ដឹកនាំ ប្រទេសដូចគ្នាដែរ រួមមានដូចជា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យកម្លាំង សមត្ថកិច្ច តាមចាប់ឧកញ៉ា សុខ ប៊ុន ឱ្យបាន ទោះរត់ ទៅ ទីណា ក៏ ដោយ ខណៈ តេ ជោ សែន នាយករដ្ឋមន្រ្តី កម្ពុជា ព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញ ខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅ ។
គួរបញ្ជាក់ថា រឿងអាស្រូវអំពើហឹង្សា មិននឹកស្មានដល់ ពីសំណាក់ឧកញ្ញ៉ា សុខ ប៊ុន ទន្ទឹម នឹងមាន ភាពរស៊ើប ជាខ្លាំង នៅក្នុងសង្គមកម្ពុជា ឈានទៅដល់បទ អន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំ មិន ត្រឹមតែប៉ុណ្ណោះ ក៏មានភាពល្បីល្បាញជាខ្លាំង នៅ លើ ទំព័រសារព័ត៌មាន សឹង្ហបុរីដូចគ្នាដែរ ដោយ បានចុះ ផ្សាយ មានចំណង ជើង ជាភាសាអង់គ្លេស អោយដឹងថា "Cambodia premier calls on tycoon who assaulted TV star to face justice" ឬជាភាសាខ្មែរ "នាយករដ្ឋមន្រ្តីកម្ពុជា ព្រមាន ឧក ញ្ញ៉ា សុខ ប៊ុន ដែលធ្វើការវាយប្រហារ ទៅ លើ តារាស្រី ត្រូវតែប្រឈមមុខ ចំពោះមុខច្បាប់ ជា ធរ មាន " ។
គួររំឮកថា អតីតពិធីការិនី និងជាតារាសម្ដែង កញ្ញា ឯក សុជាតា ហៅ សាសា ជាថ្មីម្ដងទៀត នៅថ្ងៃ ទី ១៦ ខែកក្កដា នេះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរា ជា ណាចក្រ កម្ពុជា ដែលមាន ប្រសាសន៍ ជាសាធារណៈ ក្នុងពិធី ចែក សញ្ញា បត្រដល់ សាមណៈ សិស្ស-និស្សិត ដោយ ព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និង ចេញមុខ ទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅ ចំពោះនាង កាលពី រាត្រី ថ្ងៃទី២ ខែកក្កដា កន្លងទៅ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង អាហ្វេប៉េ