ភ្នំពេញ៖ ក្រោយបទចម្រៀងជីវិតគ្រួសារ ច្រៀងដោយ កញ្ញា លាង សុផាឡែន បានចេញជាវីដេអូ ដែលដឹកនាំសម្ដែងដោយលោក Eco Vak seng នឹងរួមសម្ដែងដោយកំពូល តារាសម្ដែងដ៏ល្បី អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា សូដា នីតា កញ្ញា សោម ស្រីនាថ លោក ប៊័ររី នឹងតារាសម្ដែងល្បីៗ ក្នុងប្រទេសជាច្រើនដួងទៀត ធ្វើឲ្យបទនេះ កាន់តែគួរឲ្យចង់ទស្សនា។
កាន់តែរំជើបរំជួល អត្ថន័យនៃបទចម្រៀងនេះ បាននិយាយ ពីជិវិតស្ត្រី និងការផិតក្បត់ ដែលទំនោរនៃរឿង ហាក់ចង់និយាយពីជីវិតអ្នកនាង ចន ច័ន្ទលក្ខិណ ដែលអ្នកនាងក៏ប្រទះនឹងរឿងប្រភេទនេះដូចគ្នា ដែលត្រូវទ្រាំគ្រប់យ៉ាង ដើម្បីឲ្យគ្រួសារមួយជួបជុំគ្នា ត្រូវលេបគ្រួសលេបថ្ម ដើម្បីកូនមានពុកហៅហ្នឹងគេ។ គេក៏បានសរសើរថា សាច់រឿងនេះល្អ ឲ្យមនុស្សប្រុស រៀនឲ្យតំលៃលើស្ត្រី និងកុំវាយតំលៃត្រឹមអ្វី ដែលអ្នកឃើញ។
បទចម្រៀងនេះ ត្រូវបានគេដឹងថា ចម្លងពីបទចម្រៀងរបស់ថៃ ប៉ុន្តែបទចម្រៀងទាំងពីរ ការច្រៀងមិនដូចគ្នាទេ តែសាច់រឿងនៃការសម្ដែង ប្រហាក់ប្រហែលគ្នា ដល់ទៅ៧០ភាគរយ គឺតួស្រីមានមិត្តម្នាក់ដូចគ្នា ហើយយកមករស់នៅផ្ទះជាមួយគ្នា អ្វីដែលសំខាន់មិត្តរបស់តួស្រី និងប្ដីរបស់តួស្រី ផិតក្បត់នៅលើផ្ទះ តែម្ដង ហើយចុងក្រោយគេ ក៏ចេញពីជីវិតតួឯកស្រីនោះទៅ ។
តោះទស្សនាបទចម្រៀងទាំងពីរ មានដូចគ្នា កម្រិតណា ?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល