CamNews

កីឡាអន្តរជាតិ 

ម្ចាស់ក្លឹប Barcelona អួតក្អេងក្អាងដល់ក មុនថ្ងៃប្រកួតជាមួយ Man United

ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Barcelona លោក Josep Bartomeu បានប្រកាសស្រែកក្ដែងៗប្រាប់ទៅអ្នកការ​សែត ប៊ីប៊ីស៊ី ថា ក្លឹបរបស់លោក នឹងបំបាក់ បណ្ដាក្លឹបទាំងឡាយដែល​នៅក្នុងទឹកដី Premier League ដើម្បីបញ្ឈប់ទឹកចិត្ដកីឡាករខ្លាំងៗ កុំឲ្យមានបំណងផ្ទេរចូលមកទៀត ។ 

ក្លឹប Barcelona នឹងប៉ះជាមួយ ក្លឹប Man United នៅថ្ងៃស្អែកនេះ ក្នុងព្រឹត្ដិការណ៍ Internatonal Champions Cup 2015 នៅ ពហុកីឡរដ្ឋាន Levi's Stadium ។ វត្ដមាន Barcelona លើទឹកអាមេរិកលើក នេះ គឺនឹងបាត់ ខ្សែប្រយុទ្ធដ៏ឆ្នើម ២រូប គឺ Messi និង Neymar ប៉ុន្ដែនៅក៏នៅមាន ម្នាក់ទៀត ដែលមក​ជាមួយ គឺ Luis Suarez ។ 

លោក Josep Bartomeu បានថ្លែងថា ក្លឹបប្រចាំ La Liga របស់យើងនឹង ប្រជែងជាមួយ ក្លឹបនៅ Premier League ពីព្រោះពួកយើងត្រូវការកីឡាករខ្លាំងៗដើម្បីចូលលេងក្នុងទឹកដីរបស់យើង។ ជាការ​ពិតណាស់ ថា បច្ចុប្បន្ន Premier Leagu គឺ League ដែលល្បីល្បាញបំផុតលើលោក ហើយទទួល​បានអត្រាចំណូល​ ក៏ខ្ពស់ផងដែរ ក្នុងបណ្ដា League ល្បីតាមតំបន់ ប៉ុន្ដែក៏ជារឿងមួយគួរឲ្យស្ដាយ ផងដែរថា កីឡាករខ្លាំងៗភាគច្រើន បានប្ដូរទៅលេងក្នុងទឹកដី La Liga ជិតអស់ ទៅហើយ តួយ៉ាងដូចជា Luis Suarez និង Garath Bale ជាដើម ពួកគេគឺសុទ្ធសឹងតែជា​​ កីឡាករខ្លាំងនៅក្នុងអង់គ្លេស ហើយក៏នៅតែខ្លាំងដដែល​ ពេលទៅដល់ទឹកដីថ្មី។ ប្រភពដែលបានបន្ដទៀតថា រឿងកីឡាករខ្លាំងអាចកោតសរសើរបាន ប៉ុន្ដែរឿងទីផ្សារ​កីឡាករវិញ គឺមិនដូច្នេាះ អាចនឹងភាគច្រើន ក្នុងទឹកដី La Liga មាន ទីផ្សារថ្លៃជាង នោះគាត់មិនបង្ហាញលើទីផ្សារខ្សែប្រយុទ្ធរបស់គាត់ Lionel Messi នោះទេ ។ 

Barcelona ក្នុងរដូវកាលនេះ បានប្រជែងឈ្នះ ពានរង្វាន់រហូតដល់ទៅ បី ធំ គឺ  La Liga, Copa del Rey និង Champions League ហេតុដូច្នេះហើយ បានជាលោក Josep Bartomeu មានអំណាច​ហ៊ាន​ស្រែកអួតក្អេងក្អាង មិនខ្វល់ពីអ្នកដទៃ ។ ហើយរឿងមួយវិញទៀត គាត់គឺទើបជាប់ឆ្នោតជាប្រធាន​ក្លឹប សារជាថ្មីទៀត ដែលបន្ដកិច្ចកុងត្រារហូតដល់ដលទៅ ៦ឆ្នាំបន្ថែម។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Man Unted