CamNews

តារា 

សុខភាព Chompoo ល្អដូចដើម ថែមទាំងស្អាតជាងមុនទៀត បន្ទាប់ពីទៅជួបគ្រូពេទ្យដើម្បីពិនិត្យផ្ទៃពោះ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Chompoo araya ទើបតែបានទៅជួបគ្រូពេទ្យ កាលពីថ្ងៃទី ១៩ ខែមីនា ដើម្បីផ្ទៃពោះរបស់នាង ព្រោះចង់ដឹងថាសុខភាពរបស់នាងនិងកូនក្នុងផ្ទៃយ៉ាងម៉េចទៅហើយ ។ 

ដោយយោងតាមការបង្ហោះរបស់តារាស្រីរូបនេះបានឲ្យដឹងថា សុខភាពរបស់ភរិយាលោក Nott Witsarut Rungsisingpipat ដែលជាស្វាមីសេដ្ឋីរបស់នាង Chompoo គឺល្អដូចដើម រីឯសម្រស់របស់នាងវិញថែមទាំងស្អាតជាងមុនទៀត បន្ទាប់ពីទៅជួបគ្រូពេទ្យដើម្បីពិនិត្យផ្ទៃពោះរួចរាល់ហើយ ម្យ៉ាងវិញទៀត តួស្រីក្នុងរឿង "I love you two" រូបនេះក៏ទទួលបានការថែទាំយ៉ាងដិតដល់ពីគ្រួសារទាំងសងខាង ថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា កូននៅក្នុងផ្ទៃរបស់នាង Chompoo araya គឺមិនទាន់ដឹងទេថាគឺជាកូនប្រុសឬស្រីនោះទេ ប៉ុន្តែបើគិតជារយៈពេលពពោះវិញគឺ ប្រហែលជាជាង ៣ ទៅកន្លងផុតទៅហើយ ៕








 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat