នាយកក្រុមហ៊ុន៖ លោកតើលោកសុំចូលធ្វើការនេះ ដើម្បីចង់បានប្រាក់ ឬក៏ចង់បានកិត្តិយស?
បេក្ខជនទី ១៖ បាទលោក !គឺខ្ញុំចង់បានប្រាក់។
នាយកក្រុមហ៊ុន៖ បើអញ្ចឹងលោក ទៅរកការងារនៅកន្លែងផ្សេងធ្វើចុះ។
បេក្ខជន ទី ២៖ បាទ! គឺខ្ញុំចង់បានកិត្តិយសជាងប្រាក់។
នាយកក្រុមហ៊ុន៖ លោកឯងពូកែមែន ធ្វើការដោយមិនយកប្រាក់ខែ បើអញ្ចឹងស្អែក មកធ្វើការចុះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke