CamNews

កីឡា 

Atletico Madrid លើកផ្លាកតម្លៃកីឡាករ ៥០ លានផោន បង្ហាញ Chelsea ខណៈដែលក្រុមនេះ ញ៉ាមទិញបានកីឡាករថោកៗ

ព័ត៌មានកីឡា៖ ក្រោយពីបានលេចឮដំណឹងជាបន្ដបន្ទាប់ថា ថ្នាក់ដឹកនាំក្រុម Chelsea ប្រើការចាប់អារម្មណ៍​លើកីឡាករខ្សែបម្រើ Atletico Madrid ឈ្មោះថា​ Koke ថ្នាក់ដឹកនាំក្រុម ក៏សម្រេចចេញសេចក្ដីប្រកាស ពីតម្លៃ​ខ្លួនរបស់កីឡាករជាសាធាណៈផងដែរ ដែលមានចំនួនរហូតទៅដល់ ៥០ លានផោន ។

Chelsea ធ្លាប់មានប្រវត្ដិចាយលុយលើក្រុម Atletico Madrid មិនតិចនោះឡើយលើការទិញកីឡាករ ហើយរហូតមកទល់នឹងពេលនេះ​ លោក Michael Emenalo ដែលជាគណៈគ្រប់គ្រងមួយរូបនៅក្នុងក្លឹប Chelsea ក៏ចាប់អារម្មណ៍ធ្វើការទាក់ទងនឹង ខ្សែបម្រើម្នាក់ទៀតឈ្មោះថា Koke ប៉ុន្ដែថ្នាក់ដឹកនាំក្រុម ​Atletico Madrid​ ក៏​បានប្រកាសតម្លៃខ្លួនជាមុន គឺ ៥០ លានផោន ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា Atletico Madrid នឹងមិនយល់ព្រមលក់កីឡាករម្នាក់នេះ​ក្នុងតម្លៃខ្លួន ថោក​ដូច​ជាកីឡាករ ដែលបានលក់ទៅឲ្យ Chelsea កាលពីមុនៗឡើយ ដូចជា​កីឡាករខ្សែប្រយុទ្ធឈ្មោះ Diego Costa​​ លក់បានត្រឹមតែតម្លៃ ៣២ លានផោន និង កីឡាករខ្សែការពារ Filipe Luis បានត្រឹមតែ ១៥ លាន​ផោន ប៉ុណ្ណោះ ។​ 

Atletico Madrid ក៏នឹងមានគម្រោងប្រកាសតម្លៃ ទីផ្សារខ្សែបម្រើម្នាក់នេះជាបន្ដទៀតផងដែរ​ មុនពេលដែល​​កីឡាករត្រូវអស់ សុពលភាពកិច្ចកុងត្រាត្រឹមឆ្នាំ ២០១៩ ។ ហើយសម្រាប់តម្លៃនេះ ចំពោះ Chelsea មិន​ទាន់មាន សកម្មភាពអ្វីតបតនៅឡើយទេ ស្របពេលមានសម្លេងគាំទ្រជាច្រើន ថា Chelsea មិនអាច​ទិញ​យកកីឡាករម្នាក់នេះក្នុងតម្លៃខ្លួនហ្នឹងបានឡើយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Chelsea Koke