កាលពីរសៀលម្សិលមិញ បណ្ដាអេក្រង់ដែលបង្ហាញព័ត៌មានស្ដីអំពីជើងហោះហើរ រួមនឹងប្រព័ន្ធ
បំពងសម្លេងនានា ត្រូវបានក្រុមហែកឃើរ “វាយប្រហារ” ដោយដាក់ជំនួសមកវិញនូវខ្លឹមសារ
ទាក់ទឹននឹងសមុទ្រចិនខាងត្បូង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១៦ នៅព្រលានយន្តហោះ ណូយ
បាយ តឹនសឺនញឹត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅលើអេក្រង់ គេឃើញមានខ្លឹមសារញុះញង់
ប្រមាថដល់ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន ទាក់ទឹននឹងសមុទ្រចិនខាងត្បូង។
ប្រព័ន្ធបំពងសម្លេងក៏ត្រូវបានគេផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលនេះ។ ក្រោយរយៈពេល ៤ម៉ោង
សមត្ថិកិច្ចនៅព្រលានយន្តហោះ បានបិទប្រព័ន្ធសម្លេង និងអេក្រង់ទាំងអស់។
ទន្ទឹមនឹងនេះ នៅលើគេហទំព័រ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏ត្រូវបានហែកឃើរប្ដូរ
ផ្លាស់ខ្លឹមសារ ដោយការបង្ហោះអំពីព័ត៌មានរបស់អតិថិជននៃក្រុមហ៊ុន Vietnam Airline ចំនួន
៤០០.០០០នាក់។
អ្នកដែលបានចូលទៅកាន់គេហទំព័រ https://www.vietnamairlines.com បានឃើញនូវសេចក្ដី
ប្រកាស ប្រាប់ថា គេហទំព័រ ត្រូវបានគេហែក ខ្លឹមសារនៅលើទំព័រមុខ ត្រូវបានប្ដូរផ្លាស់ទាំងស្រុង។ លើនៅគេហទំព័រនេះក៏មានខ្លឹមសារញុះញង់ និងបានបង្ហោះព័ត៌មានដែលនិយាយថា ក្រុមហែក
ឃើរ 1937cn គឺជាអ្នកបានវាយប្រហារនេះ។
ផ្នែកខាងចុងនៃគេហទំព័រ https://www.vietnamairlines.com មាន link មួយនាំទៅកាន់ទំព័រ
Pastebin.com ដែលចែករំលែកបីតំណភ្ជាប់ដើម្បីទាញយកហ្វាល excel។ ហ្វាលនេះមានទម្ងន់
ប្រហែល 100 MB ដែលមានផ្ទុកតារាងមួយដែលមានគណនីចំនួន ៤០០.០០០ ដែលជាសមាជិក
របស់ក្រុមហ៊ុន Vietnam Airlines ក្នុងនោះរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាស័យដ្ឋាន។
មកដល់ម៉ោងប្រហែល ១៧និង៣០នាទី គេហទំព័រខាងលើរបស់ Vietnam Airlines បានវិលត្រឡប់
មកដូចដើម។ ប៉ុន្តែ ឈ្មោះ Domain http://glp.vietnamairlines.com/ បង្ហាញថា ទំព័រនេះ នៅតែ
កំពុងត្រូវបានគេហែក។ វេលាម៉ោង ១៧និង៤៥នាទី គេហទំព័រខាងលើ ត្រូវបានគ្រប់គ្រង់ទាំងស្រុង
ដោយម្ចាស់ដើម។
ក្រសួងគមនាគមន៍របស់វៀតណាម បានស្នើឱ្យក្រសួងសន្តិសុខសាធារណៈ ធ្វើការស្រាវជ្រាវ ដើម្បី
ស្វែងរកការពិតនេះហេតុការណ៍នេះ។
សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ ២០១៥ គេហទំព័ររបស់វៀតណាមចំនួនជាង ២០០ ត្រូវបានហែក
ឃើរពីប្រទេសចិនវាយប្រហារ និងបង្ហោះខ្លឹមសារបង្កជម្លោះ ក្នុងនោះភាគច្រើន មកពីក្រុមហែកឃើរ
1937cn។
ប្រែសម្រួល ៖ បុត្រា