CamNews

ព័ត៌មានអន្តរជាតិ 

ឈ្លោះប្រកែកគ្នា៨ម៉ោងដោយមិនបានហូបអ្វីសោះ លទ្ធផលសន្លប់ទាំងពីរនាក់

ស្ដ្រីវ័យកណ្ដាលពីររូបនៅប្រទេសចិន កាលពីថ្ងៃទី ១៥សីហាកន្លងទៅ បានសន្លប់បាត់ស្មារតីនៅ
កណ្ដាលផ្លូវក្នុងក្រុង ព្រោះតែអស់កម្លាំង បន្ទាប់ពីឈ្លោះប្រកែកគ្នារយៈពេល ៨ម៉ោងជាប់ៗគ្នា
ដោយមិនបានហូបអ្វីទាំងអស់។

ស្រីពីរនាក់ខាងលើ បានទាស់ទែងគ្នារឿងបំណុល នាំឱ្យមានការឈ្លោះប្រកែក នៅលើដងផ្លូវក្នុង
ក្រុង An Khang ខែត្រ Shaanxi ប្រទេសចិន នេះបើតាមសេចក្ដីរាយការណ៍កាលពីម្សិលមិញរបស់
South China Morning Post។

ពួកគេបានហៅទូរស័ព្ទទៅកាន់នគរបាល ប៉ុន្តែ ពេលនគរបាលមកដល់ ពួកគេមិនបានស្គាប់ការ
សម្របសម្រួលពីនគរបាលនោះទេ។ ដោយមិនអាចហាមឃាត់បាន នគរបាលក៏បានចាកចេញ។
ប្រហែល ៨ម៉ោងក្រោយ ពេលត្រឡប់មកវិញ នគរបាលក៏បានឃើញស្ដ្រីទាំងពីរសុទ្ធតែត្រូវសន្លប់
ដូចគ្នា។ ម្នាក់ក្នុងចំណោមពីរនាក់នេះ មានអាការៈប្រកាច់។

នគរបាលបានឱ្យដឹងថា ស្ដ្រីទាំងពីររូបនេះ មិនបានហូបអ្វីទាំងអស់ ក្នុងអំឡុងពេលឈ្លោះប្រកែក
គ្នា។ ក្រៅពីនេះ អាកាសធាតុក៏ក្ដៅខ្លាំង ក៏ជាកត្តាមួយបណ្ដាលឱ្យពួកគេសន្លប់។ ស្ដ្រីទាំងពីរនាក់នេះ
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន សុខភាពរបស់ពួកគេបានធូរស្រាលជាងមុន។

ប្រែសម្រួល ៖ តារា


Tags: ឈ្លោះគ្នា​ ចិន សន្លប់