CamNews

តារា 

Wow ! ៣បទនេះ​ទំនុក​ច្រៀង តែមួយ​របស់​តារា​ចម្រៀង​ល្បី​ខ្មែរ មួយ​ណា​ពីរោះ​ជាង? (Video Inside)

ភ្នំពេញ៖ ពិតជាអស្ចារ្យយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀង ៣បទ ដែលមានទំនុកច្រៀង តែមួយ របស់កំពូលតារាចម្រៀងល្បី របស់ខ្មែរ ៣ដួងរួមមាន លោក ខេមរៈ សេរីមន្ត ,កញ្ញា អ៊ីវ៉ា ដែលជាតារាចម្រៀង ក្នុងផលិតកម្មសាន់ដេ និងតារាសំឡេងស្អកលោក ខេម តារាចម្រៀង របស់ផលិតកម្ម ថោន ។

យ៉ាងណាក៏ដោយ ក្នុងចំណោមបទចម្រៀង ៣បទនោះ មានចំណងជើងថា “ខឹងឬស្អប់អូនអាចជេរបងបាន” ដែលជាសំនៀងដើម របស់លោក ខេមរៈ សេរីមន្ត ហើយបទចម្រៀងច្រៀង ដោយកញ្ញា អ៊ីវ៉ា មានចំណងជើងថា “ខឹងឬស្អប់បងអាចជេរអូនបាន” ។ ដោយទ្បែកបទ “ដើម្បីភ្លេចអូនទាល់តែបងកាត់បេះដូងចោល” ច្រៀងដោយលោក ខេម ។

ជាមួយគ្នានោះដែរ ៣បទ របស់តារាចម្រៀងល្បីទំាង ៣ដួងនេះ គឺទទួលបាន ការគំាទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន មួយចំនួនធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ តែម្តង ។ កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូឃ្លីប ជាមួយនឹង ទំព័រ កំសាន្តយើងខ្ញុំ ដូចខាងក្រោមនេះ ទំាងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh