ភ្នំពេញ៖ បច្ចុប្បន្ន នេះបទចម្រៀង និពន្ធថ្មីៗ កំពុងតែទទួលបានការគាំទ្រ និង ឲ្យតម្លៃខ្ពស់ កប់ពពក ពីសំណាក់ យុវវ័យ និង មហាជនទូទៅ បើទោះបីជាបទខ្លះ មិនសូវពិរោះក៏ដោយ ក៏ពួកគេគាំទ្រដែរ ព្រោះដើម្បីលើកទឹកចិត្ត កូនខ្មែរ និង ផលិតកម្មទាំងអស់ ឲ្យព្យាយាមសម្រិត សម្រាំងបទថ្មីដោយខ្លួនឯង ទើបបរទេស និង ជាតិឯង លែងម៉ាក់ងាយទៀត។
ជាក់ស្តែងផលិតកម្មរស្មីហង្សមាស បានផលិតបទចម្រៀង ថ្មីៗមិនចម្លងពីគេ ជាច្រើនបទ សម្រាប់តារាចម្រៀង របស់ខ្លួន ច្រៀង និង ទទួលបានការគាំទ្រ យ៉ាងខ្លាំងផងដែរ។ ថ្ងៃនេះ Lookingtoday សូមលើកយកចម្រៀង អូរីជីណល របស់កំពូលតារាចម្រៀងខ្មែរ លោក ព្រាប សុវត្ថិ ចំនួន ៥បទ ដែលបង្កប់ដោយអត្ថន័យ នៃមនោសញ្ចេតនា និង ការសម្តែង ដែលមើល ទៅគួរឲ្យទាក់ទាញ។
តោះ! ទៅទស្សនា ចម្រៀងទាំងនោះ ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល