CamNews

កីឡាអន្តរជាតិ 

ការចាញ់របស់ Arsenal ឈឺចាប់មិនស្មើពាក្យសម្ដីចុងក្រោយ Man United

ព័ត៌មានកីឡា៖ សម្លេងកងរំពងបានបន្លឺឡើងយ៉ាងត្រហឹង ក្រោយពីការប្រកួតបានបញ្ចប់ជាមួយលទ្ធផល​ដោយនឹកស្មានមិន​ដល់របស់ Man united ធ្វើឲ្យ Arsenal ស្ទើតែចុកឈាម ជាមួយនឹងពាក្យសម្ដីចុងក្រោយ​ របស់ ​Louis van Gaal ។​

ការភិតភ័យរបស់ Man United ពេលទៅលេងផ្ទះ Arsenal បានប្រែក្លាយជាស្នាមញញឹម ដោយមិនអាច​បិត​មាត់ជិត​ជាមួយលទ្ធផលការប្រកួត ២ -​ ១ ។ ស្របនឹងជោគជ័យដូច្នោះ Man United ត្រូវបានគេលើកឡើង​ថា ជាលទ្ធផលជោគជ័យ​ដោយចៃដន្យបំផុត ពីព្រោះ Arsenal បានធ្វេសប្រហេស ស៊ុតចូលសំណាញ់​ទីខ្លួនឯងមួយគ្រាប់​នៅនាទី ៥៦ ដោយកីឡាករ Kieran  Gibbs។ 

លោក Louis van Gaal បានមានប្រសាសន៍ដែរថា​ ការចូលលេងរបស់ក្រុមគាត់ ពិតជាស្មានមិនដល់ឡើយ​ កីឡាករ​ ៣ រូបដែលមានរបួសតែអាចលេងបានល្អ និង រឿងមួយទៀតសោត ក្រុមគួរតែអរគុណដល់ Kieran ​Gibbs ដោយស៊ុតបាល់បញ្ចូលទីខ្លួនឯង ១ គ្រាប់ ហើយក្រោយមក Wayne Rooney ជួយ​តែមួយគ្រាប់ទៀត​ ក្រុមអាចមានប្រៀបទៅហើយ ។ ដូច្នេះ អាចហ៊ាននិយាយបាន​ថា បើក្រុមគាត់ហើយ មិនឈ្នះ Arsenal ទៀត​នោះ គាត់ស៊ូឲ្យអ្នកគាំទ្រទាំងអស់ហៅគាត់​ថា ក្រុមឆ្គួត។​

ពាក្យមួយឃ្លាចុងក្រោយរបស់ Man United ធ្វើឲ្យ Arsenal ហួសចិត្ដជាខ្លាំង ស្ទើតែស្មានមិនដល់​ ជាពិសេស​ ក្នុងទឹកដីខ្លួន បែជាត្រូវភ្ញៀវ​ហ៊ាន​និយាយពាក្យនេះទៅវិញ នៅមុខមហាជន និងអ្នកគាំទ្រក្រុមទាំងអស់។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror  



Tags: Sport News Arsenal Man United