CamNews

តារា 

ពេជ្រ អាវីហ្សា កំពូលស្នេហ៍ចាយទុនជិត ១០ម៉ឺនដុល្លារ បើកជំនួញឲ្យ

ភ្នំពេញៈ តារាស្រីដែលមានភាពលេចធ្លោ ដោយសារសម្បុរស្បែកសខ្ចី ប្រៀបដូចបណ្តូលចេក
និងមាន ទម្រង់មុខបែបកូនកាត់ចិន កញ្ញា ពេជ្រ អាវីហ្សា ថ្មីៗនេះបានលេចឮព័ត៌មានថា កំពុងតែ
សម្ងំស្វែងរកទីតាំង ធ្វើជំនួញដោយចំណោយទុន ជិត១០ម៉ឺនដុល្លារ ហើយរាល់ការចំណាយក្នុង
ការ បើកមុខជំនួញនេះត្រូវបានគេដឹងថាបុរសកំពូលស្នេហ៍ របស់នាង ជាអ្នកឈរនៅពីក្រោយខ្នង
ផ្ចុងផ្តើមគ្រប់បែបយ៉ាង។

តារាសម្តែងស្រីស្រស់វ័យក្មេង ដែលនិយមតុបតែងខ្លួន បែបជានារីស៊ិចស៊ី និងធ្លាប់ជំពប់រឿង
អាស្រូវដោយសារតែការស្លៀកពាក់ កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានប្រភពពីអ្នកនៅជិតដិត ជា
មួយនាងបានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា ពេលនេះនាងមិនត្រឹមតែ ជាតារាសម្តែង
ស្រីស្រស់ ក្មេងម្នាក់តែប៉ុណ្ណោះទេ ពោលគឺនាងក៏កំពុងតែត្រៀមខ្លួន ធ្វើជាថៅកែស្រី វ័យក្មេង
ដោយសារតែម្ចាស់ស្នេហ៍ របស់នាងដែលមាន ងារជាឧកញ៉ាម្នាក់ កំពុងតែជួយទំនុកបម្រុង នាង
ក្នុងការបើកមុខជំនួញថ្មីមួយដែលគ្រោង និងចាយថវិការអស់ប្រមាណជាជិត១០ម៉ឺនដុល្លារ ។

ជាមួយការលើកឡើងនេះដែល ត្រូវបានប្រភពប្រាប់ឲ្យដឹងថា ពួកគេដឹងព័ត៌មាននេះ ពីមាត់របស់
អាវីហ្សា ដោយនាងប្រាប់ថាមុខរបររកស៊ី ដែលនាងគ្រោងនិងបើកនេះគឺរោងចក្រកាច់ដេរដូចប៉ា
របស់នាងកំពុងតែធ្វើរាល់ថ្ងៃនេះ ឯងហើយគម្រោងនេះ និងលេចចេញជារូបរាង ក្នុងពេលឆាប់ៗ
ខាងមុខនេះឯង។

តារាសម្តែងស្រីស្រស់ កញ្ញា ពេជ្រ អាវីហ្សា បានក្លាយខ្លួនជាតារាស្រីមួយដួង ដែលនិយមសម្ញែង
សម្ភារៈ ប្រើប្រាស់ទាំងរថយន្ត ផ្ទះ និងសម្ភារៈប្រើប្រាស់ នៅលើខ្លួនរបស់នាង ប្រកបដោយភាព
ឡូយឆាយ ដែលមានតម្លៃថ្លៃ និងម៉ាក់ល្បីៗ ដែលមានសន្ទុះ លឿនជាងប្រជាប្រិយភាព របស់នាង
នៅក្នុង សិល្បៈ ឆ្ងាយណាស់។

ជាមួយនិងមានភាពហ៊ឺហារនេះ ដែលកន្លងមកក៏ធ្លាប់បានលេចឮ ព័ត៌មានថា កញ្ញា ពេជ្រ អាវីហ្សា ដែលរស់នៅក្នុងជីវភាពហ៊ឺហារបែបនេះ ដោយសារតែនាងរក បានម្ចាស់ស្នេហ៍ ដែលសម្បូរទ្រព្យ
និងមានងារជាឧកញ៉ា ចាំជួយឧបត្ថម្ភទំនុបបម្រុង នាងគ្រប់បែបយ៉ាង ដើម្បីជាថ្នូរប្តូរយកបេះដូងស្រី
ស្រស់វ័យ ២២ឆ្នាំរូបនេះ មកឃុំគ្រងជាកម្មសិទ្ធផ្ទាល់ខ្លួន។

ពាក់ព័ន្ធទៅនិងព័ត៌មានដែលថា មានអ្នកបោះទុនឲ្យ កញ្ញា ពេជ្រ អាវីហ្សា បើករោងចក្រដែលចំ
ណាយ ទុនប្រមាណជិត ១០ម៉ឺនដុល្លារនេះ ដែល Looking TODAY មិនអាចទាក់ទងទៅតារាស្រី
រូបនេះ ដើម្បី បកស្រាយការពិតបានទេ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣នេះ ដោយសារតែ
លេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបាន៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich aviza entertainment khmer star