CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង ប្រតិកម្ម ថានារី ២នាក់ដែលសម្លាប់ Kim Jong Nam បងប្រុសលោក Kim Jong Un នោះ គឺជា....

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងជឿជាក់ថា លោក គីម ជុងណាំ ជាបងប្រុសម្ដាយទីទៃ របស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជារឿងឃាតកម្មយ៉ាងប្រាកដនៅម៉ាឡេស៊ី។ នេះបើតាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ជុង ជូនហ៊ី (Jeong Joon-hee) ចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។




លោក គីម ជុងណំា គឺជាកូនប្រុសច្បងនៃអតីតមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល បានស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅតាមផ្លូវឆ្ពោះទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកមានអាការៈមិនស្រួលខ្លួន នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ជាទីដែលលោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវ នៅព្រឹកថ្ងៃដដែល។ ដោយឡែកជុំវិញបញ្ហានេះដែរ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានដែលសួរថា តើលោក គីម ជុងណាំ ពិតជាត្រូវបានគេធ្វើឃាតមែនឬទេ? លោក ជុង ជូនហ៊ី បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់! ខ្ញុំបានបញ្ជាក់ហើយថា ព័ត៌មាននេះត្រូវបានគេទទួលស្គាល់ ខណៈរដ្ឋាភិបាលអាមេរិកក៏បានជឿជាក់ដែរថា បងប្រុសម្ដាយទីទៃរបស់លោក គីម ជុង អ៊ុន ពិតជាត្រូវបានគេធ្វើឃាត ហើយអ្នកនៅពីក្រោយអាចជា របបដឹកនាំទីក្រុងព្យុងយ៉ាងបច្ចុប្បន្ន»

គួរបញ្ជាក់ថាបើតាមស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun លោក គីម ជុងណាំ មានអាយុ ៤៦ឆ្នាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋានក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកម្មកូរ៉េខាងជើង ទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន ស្ត្រីទាំងពីរនាក់នេះ កំពុងរត់គេចខ្លួន៕







ប្រភព ៖ BBC/CNA


Tags: North korea South korea Kim Jong Un Kim Jong nam