ថ្មីៗនេះ នៅតាមបណ្តាគេហទំព័រនៅប្រទេសចិនបានបង្ហាញពីរូបភាពតារាស្រីម្នាក់របស់ចិន
គឺនាង Hao Lei កំពុងគេងនៅលើគ្រែជាមួយតារាប្រុសរួមអាជីពម្នាក់។ អ្នកនិយមលេងអ៊ីនធឺ
ណេតជាច្រើននៅប្រទេសចិន កំពុងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបភាពក្តៅសាច់របស់
Hao Lei ដែលបានថតជាច្រើនឆ្នាំមកហើយ និងស្ទើរតែមិនជឿថាវាជារូបរបស់នាងព្រោះ Hao
Lei ជាសិល្បៈការនីមួយរូបមានកេរ្តិ៍ឈ្មោះស្អាតស្អំជាច្រើនឆ្នាំមកហើយដែរ។
នៅពេលដែលដឹងរូបរបស់ខ្លួនត្រូវបានបង្ហោះភ្លាម នាង Hao Lei បានខឹងយ៉ាងខ្លាំង ហើយបាន
បកស្រាយថា នេះគឺជារូបភាពបែបសិល្បៈ ច្នៃប្រឌិត។ បណ្តារូបភាពខាងលើនេះ គឺជារូបភាព
របស់ Hao Lei និងមិត្តរួមអាជីពនៅក្នុងខ្សែភាពយន្តដែលបានថតយូរឆ្នាំមកហើយ។ នេះជាខ្សែ
ភាពយន្តដ៏កម្រមួយដែល Hao Lei យល់ព្រមថតស្រាត 100% នៅមុខកាមេរ៉ា។ នាងបាននិយាយ
ថា: “វាពិតជារូបភាពបែបសិល្បៈច្នៃប្រឌិត គឺមិនមានអ្វីប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំឡើយ។ ខ្ញុំ
នឹងពិនិត្យតាមដាន និងដាក់ពាក្យប្តឹង បើសិនជាមានអ្នកណាម្នាក់និយាយបំផ្លើសលើព័ត៌មាននេះ”។
ដោយ៖ សិលា
ប្រភព៖ k14