CamNews

តារា 

Bella ឈប់លាក់បាំងទំនាក់ទំនងស្នេហាជាមួយមិត្តប្រុស ដោយការធ្វើរឿងទាំងនេះ

កំសាន្ត ៖ បន្ទាប់ពីធ្វើដំណើរទៅកាន់ស្រុក Sakon Nakhon ជាមួយនិងមិត្តប្រុស គឺ លោក weir sukollawat ព្រមទាំងមិត្តភក្តិជាច្រើនទៀតរបស់នាង ដើម្បីជួយដល់ជនរងគ្រោះដោយសារតែទឹកជំនន់ ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ នាង Bella ranee បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែនាងមិនបានលាក់បាំងទំនាក់ទំនងស្នេហាយ៉ាងយូរអង្វែងរបស់នាងជាមួយនិងសង្សារ ដូចកាលពីមុនឡើយ ។ 



ជាងនេះទៅទៀត មួយរយៈចុងក្រោយនេះ Bella ranee ថែមទាំងចុច Like និង Commet នៅលើរូបថតរបស់ លោក weir sukollawat ខុសពីមុនឆ្ងាយណាស់ នាងមិនដែលសូម្បីតែ Like ទាល់តែសោះ ។ 

ហើយកាលពីម្សិលមិញនេះ តារាថៃវ័យ ៣២ ឆ្នាំ លោក weir sukollawat ក៏បានបង្ហោះរូបថតរបស់មិត្តស្រីបណ្តូលចិត្តជាមួយនិងមិត្តរបស់នាង នៅលើគណនីផ្ទាល់ខ្លួនរបស់លោកទៀតផង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat