CamNews

កំសាន្ត 

តារាសិចស៊ី Yui Hanato រត់ចេញពីតៃវ៉ាន់ ព្រោះគេមិនស្វាគមន៍

តារាភាពយន្តកំពូលសិចស៊ីជប៉ុន នាង Yui Hanato ដែលល្បីខាងថតរឿងមានឈុតឆាកក្ដៅសាច់
ដ៏សម្បើមនោះបានចាកចេញពីកោះតៃវ៉ាន់ ដោយអាមាស់មុខ។

ក្នុងសប្ដាហ៍នេះនាង បានចុះពីយន្តហោះដើម្បីរៀបចំកម្មវិធីដំណើរផ្សព្វផ្សាយភាពយន្តថ្មីក៏ដូចជា
បង្កើនប្រជាប្រិយភាពនៅតៃវ៉ាន់ តែនាងត្រូវបានសាធារណៈជនរិះគន់ជាខ្លាំងដែលបណ្ដាលអោយ
រាល់កម្មវិធីរបស់នាងត្រូវបានលុបចោលយ៉ាងគួរអោយសោកស្ដាយ។ អ្នកអាចដឹងហើយថាតើធ្ងន់
ធ្ងរយ៉ាងណារហូតដល់ត្រូវលុបចោលរាល់កម្មវិធី ដោយសារតែសាធារណៈជនវាយប្រហារនោះ?

ក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយនេះនាង Yui Hanato បានថតខ្សែភាពយន្តជាង ១០០ រឿងដែល
មានឈុតឆាកក្ដៅសាច់ យ៉ាងសម្បើមគឺញ៉ាក់សាច់តែម្ដងដែលជា មូលហេតុធំជាងគេនៃការរិះគន់
យ៉ាងសម្បើមនៅតៃវ៉ាន់។ ហើយអ្វីដែលមិនសមនោះគឺនាងមានអាយុត្រឹមតែជាង ២៤ ឆ្នាំប៉ុណ្ណោះ
២៤ ឆ្នាំថតរឿងឈុតក្ដៅសាច់ជាង ១០០ រឿងនេះគឺមិនធម្មតានោះទេ។

ដោយសារតែមានមតិច្រើនសុទ្ធតែជាមតិអវិជ្ជមានរាល់កម្មវិធី ផ្សាយខ្សែភាពយន្តក៏ដូចជាប្រមូល
ប្រជាប្រិយភាពរបស់នាងត្រូវបានលុបចោលទាំងអស់៕

ដោយ៖ ផានិត
ប្រភពពី៖ k14 


Tags: Yui Hanato japan sex