ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងមានអ្នកជាប់ក្នុងរង្វង់ ៣០% ហើយថាព័ត៌មាន ដែលអះអាងថា មានអ្នកជាប់ ៥-២០ភាគរយនោះ មិនមែនជាការពិតនោះទេ ។
លោកអះអាងថា ចំនួនអ្នកជាប់ឆ្នាំនេះ នៅមានតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយឆ្នាំមុនមានអ្នកជាប់រហូតដល់ ៨៦%។
ការថ្លែងបែបនេះរបស់ លោក ហង្ស ជួនណារ៉ុន បានធ្វើឡើងនៅក្រោយកិច្ចប្រជុំពិភាក្សាគ្នា ជាមួយនឹងមន្រ្តីក្រសួងអប់រំ ក្នុងការកំណត់ថ្ងៃប្រឡងសារជាថ្មី នាទីស្តីការក្រសួងអប់រំ កាលពីម្សិលមិញ៕