CamNews

តារា 

មេក្រុម Super Junior បញ្ចប់កាតព្វកិច្ចជាទាហាន ត្រលប់មកវិញនៅថ្ងៃនេះ

ក្រុម Super Junior ដែលបានអវត្តមាន មេក្រុមរបស់ខ្លួន អស់រយៈពេល ២ កន្លងមក ឥលូវនេះ បាននឹងកំពុង ត្រៀមស្វាគមន៍ មេក្រុមត្រលប់មកវិញហើយ ។



Leeteuk ដែលជាមេក្រុម Super Junior ដ៏ល្បីក្នុងពិភព KPOP ថ្ងៃនេះបានបញ្ចប់ភារកិច្ចកតព្វ កិច្ចជាទាហាន បម្រើជាតិជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល អស់រយៈពេល ២ ឆ្នាំកន្លង មក ។ តាមប្រភពព័ត៌មាន បានអោយដឹងថា Leeteuk បានត្រឡប់មកផ្ទះ ដោយស្ងាត់ៗហើយ ក៏សំណូមពរ កុំអោយមានអ្នក កាសែតណាតាមដែរ ព្រោះថាគាត់ចង់ ទៅផ្ទះដោយស្ងាត់និង សំរាកអោយបាន ស្រួលចិត្ត ។ Leeteuk ត្រូវបានគេឃើញថា ប្រញ៉ាប់ចូលឡានយ៉ាងលឿន ដែលធ្វើអោយ ទស្សនិកជននិង អ្នកកាសែតរាងអាក់អន់ ចិត្តតែ Leeteuk បានសន្យាថានឹងធ្វើ កម្មវិធីសន្និសិទ្ធ កាសែតជាផ្លូវការមួយ នៅពេលក្រោយដើម្បីជួបជាមួយ ទស្សនិកជន ។



គួរបញ្ជាក់ផងដែរថា Leeteuk បានចាកចេញពី ពិភពសិល្បៈ នៅថ្ងៃទី ៣០ តុលា ២០១២ ទៅ បម្រើការងារ តាតព្វកិច្ចជាទាហាន នៅបន្ទាយ Uijeongbu តំបន់ Gyeonggido ។ ទស្សនិកជន អាចនឹងមានព័ត៌មាន ល្អជាមួយនិងបទថ្មី ក្នុងពេលឆាប់ៗនេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 

 


Tags: kpop leeteuk super junior