CamNews

តារា 

អតីតកាលដ៍ជូរចត់ ដែលមិនគួរឲ្យជឿ របស់តារាល្បីៗ ទាំង ៨ រូប

ព័ត៌មានកំសាន្ត ៖ យើងទាំងអស់គ្នាបានដឹងថា តារាៗប្រឹងជំនះគ្រប់ឧបសគ្គ រួមមានដូចជា ការព្យាបាល នៃរបប តបអាហារ ការអនុវត្ត និងការបណ្តុះបណ្តាល ប៉ុន្តែអ្នក ធ្លាប់ឆ្ងល់ដែរឬទេ ថាតើពួកគេមានឆន្ទៈក្នុងការជំនះការងារលំបាកជាច្រើនបានដោយរបៀបណានោះ ? ជាការពិត តារាតែងនោះ ដែលអ្នកខ្លះជា Idol របស់អស់លោកអ្នក មុននឹងទទួលបានភាពជោគជ័យ ពួកគេព្យាយាម ខ្នះខ្នែងជាខ្លាំង ក្នុងការគេចឲ្យ ផុតពីភាពក្រីក្រ និងស្ថានភាពអស់សង្ឃឹម ពីអតីតកាល។ ទម្រាំតែមានថ្ងៃនេះ តើតារាទាំងនោះ មានប្រវត្តិជូរចត់យ៉ាងណាខ្លះ?

1. IU

ក្នុងអំឡុងពេល កុមារភាព ឪពុកម្តាយរបស់នាងបាន ជំពាក់បំណុលដែល ឪពុកម្តាយរបស់នាង មិនមានសម្ថតភាពចិញ្ចឹម នាងនិង ប្អូនប្រុស របស់នាង។ ដូច្នេះនាងបាន រស់នៅជាមួយ ជីដូនរបស់នាង។

នាងតែងតែត្រូវបានក្រុមហ៊ុនដែលមានចិត្តមិនទៀងត្រង់ បោកប្រាស់ឲ្យបង់ប្រាក់ឲ្យពូកគេ ហើយសន្យាថានឹងទទួលយកនាងឲ្យហ្វឹកហាត់ការងារ។


គួររំឮកថា នាងបានបរាជ័យក្នុងការសម្ដែង Auditions ដល់ទៅ 20 ដង រួមទាំងការសម្តែង Auditions ឲ្យផលិតកម្ម JYP ដូចគ្នាដែរ។

2. Leeteuk (Super Junior)

Leeteuk តែងតែមើលទៅហាក់ដូចជា សប្បាយរីករាយនិងស្រស់ស្រាយ ប៉ុន្តែគឺថា វាជាការលំបាកក្នុងការស្រមៃ គាត់នៅក្នុងស្ថានភាព មួយដែលក្រៀមក្រំ ... ទោះជាយ៉ាងណាក៍ដោយ។


 

គាត់បាននិយាយថា នៅក្នុងបទសម្ភាសកន្លងមក គាត់មិនត្រឹមតែមកពី គ្រួសារក្រីក្រមួយនោះទេ។ សាក្សីឲ្យដឹងថា Leeteuk ជាច្រើនលើកច្រើនសា តែងតែមានជម្លោះនៅក្នុងគ្រួសារ ហើយឪពុករបស់លោក ក៏ធ្លាប់វាយលោកដូចគ្នាដែរ។


 

3. Yunho (TVXQ)

វាជាការលំបាកណាស់ ក្នុងការស្រមៃមើលចំពោះបុរសម្នាក់ ដែលគេងតាមដងផ្លូវណាស់ ប៉ុន្តែជាក់ស្តែង វាពិតអ្វីដែលបានកើតឡើងចំពោះ Yunho គឺ ក្នុងអំឡុងពេល កុមារភាពរបស់គាត់។


ពេលដែលគាត់ស្ថិតនៅក្នុងវ័យជំទង់ ឪពុករបស់គាត់ បានក្ស័យធនហើយ ក្រុមគ្រួសាររបស់គាត់ ត្រូវបានគេ បណ្តេញចេញ ពីផ្ទះ។ ក្រុមគ្រួសាររបស់គាត់ ត្រូវគេមើលងាយ ហើយឲ្យទៅ ដេកក្នុង ស្ថានីយ៍រថភ្លើង។

4. Jaejoong (JYJ)

Jaejoong អាចមើលទៅដូចជា គាត់ជាប់ខ្សែរាជវង្ស ប៉ុន្តែជាក់ស្តែង ជិវិតរបស់គាត់មានការលំបាកវេទនា ខ្លាំងណាស់។


បន្ទាប់ពីបានរត់ចេញពីផ្ទះ គាត់បានធ្វើការការងារ ជាច្រើនរួមទាំង ការងារធ្វើជាអ្នករត់តុ ប៉ុន្តែ នៅពេលដែលគាត់មិន មានប្រាក់ គ្រប់គ្រាន់ដើម្បី បរិភោគអាហារ លោកបានបរិច្ចាកឈាម នៅក្នុងគោលបំណង ដើម្បីទទួលបាន បរិមាណប្រាក់បន្តិចបន្តួច ដើម្បីទទួលទានឲ្យបានគ្រប់គ្រាន់។


5. Sandara Park (2NE1)

Sandara Park បានចាប់ផ្តើមតស៊ូ ចាប់ពីពេលឪពុករបស់នាង ទៅលួចលាក់មានគ្រួសារថ្មី នៅក្នុងប្រទេសកូរ៉េ ក្រៅពីក្រុមគ្រួសាររបស់នាង។ ទីបំផុតគាត់បានចាកចេញពីពួកគេ ដោយយកប្រាក់ទាំងអស់ ចាកចេញជាមួយគាត់ ដោយបន្សល់ទុកឲ្យ  Sandara ជាអ្នកមើលថៃ​ ស្ថានភាពហិរញ្ញវត្ថុគ្រួសារ។


 

6. Sunggyu (INFINITE)


ពេលដែលគាត់ នៅក្មេង គ្រួសាររបស់គាត់ ក្រីក្រខ្លាំងដល់ណាស់ គាត់ នឹង ប្អូនស្រីរបស់គាត់ បានទៅរស់នៅឯផ្ទះ មិត្តភក្តិរបស់គាត់ និងចែករំលែកបន្ទប់មួយ ជាមួយគាត់។ វាហាក់បីដូចជាសប្បាយម្យ៉ាងដែរ Sunggyu ឆ្លងកាត់ការលំបាក ទាំងអស់នេះ ដោយស្នាមញញឹម។ 


ប៉ុន្តែ ខណៈខួរក្បាលកូនក្មេង ពូកែចាំគ្រប់រឿងមិនថាល្អឬអាក្រក់នោះទេ តួយ៉ាង Sunggyu បើទោះជាជោគជ័យវិស័យចម្រៀង តែលោក នៅតែដិតដាមប្រវត្តិជូរចត់ មើលងាយ ពីភាពក្រីក្ររបស់ខ្លួន​ពីសំណាក់មិត្តភក្កិតាំងពីនៅតូច ។

7. Goo Hara (KARA)

ថ្វីបីេ Goo Hara មើលទៅដូចអភិជន តែជាក់ស្តែង នាង កើតពី ភាពក្រីក្រ និងការពិតដែលមិនអាចប្រកែកបាន ឪពុកម្តាយរបស់នាង លែងលះគ្នា នៅពេលដែលនាងមាន អាយុទើបតែ 7 ឆ្នាំ។


នេះជាលទ្ធផលដែល នាងបានធំដឹងក្តីនៅក្រោមការគ្រប់គ្រង់របស់ ជីដូនជីតា របស់នាង។ នាងត្រូវបានគេ ប្រមាថមើលងាយ ជានិច្ច នៅពេលដែលនាង រៀននៅ សាលាបឋម ហេតុនេះហើយ ទើបបានបណ្តាលឲ្យនាង ពង្រឹងការប្តេជ្ញា របស់នាងដើម្បី ក្លាយជាអ្នកចម្រៀង ម្នាក់។


 

8. Seo Inguk

Super Star K បានផ្លាស់ប្តូរជីវិត ទៅកាន់ភាពល្អប្រសើរបានទាំងស្រុង តែប្រការនេះ មិនមែនបានន័យថា ការផ្លាស់ប្តូរ ទៅជាបុរស សង្ហារនោះទេ ហេហេហេហេ :D


មុនពេលដែលគាត់បានក្លាយជា តារាចម្រៀង ក្រុមគ្រួសាររបស់គាត់ ក្រីក្រជាខ្លាំង នៅពេលមួយនោះ នាយប់ ថ្ងៃពេញបូរមី គ្រួសាររបស់ពួកគេមាន មាន់មួយក្បាល យប់នោះ ពួកគេទទួលទានតែសាច់មាន់ ខណៈ រក្សាទុក ឆ្អឹង ក្នុងការចំអិនជាមួយនឹងទឹកស៊ុប ដូច្នេះពួកគេ មិនត្រូវចំណាយប្រាក់ទៅលើអាហារ នៅថ្ងៃស្អែកទៀតនោះទេ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: IU Leeteuk Yunho Jaejoong Sandara Park Sunggyu Goo Hara Seo Inguk.