CamNews

តារា 

សេង សូណា លេចឮ ដំណឹងថា មានកូនជា មួយ អាណិកជន​​ ខ្មែរ-អូស្ត្រាលី

ភ្នំពេញ៖ តារាសម្តែងសិចស៊ីចូលចិត្ត បញ្ចេញសាច់ដើមទ្រូងបង្អួត ប្រុសៗនាង សេង សូណា ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ទើបមានស្ទុះហក់ឡើង លើទីផ្សារសម្តែងគួរសម ថ្មីៗនេះស្រាប់តែធ្លាយដំណឹង ដ៏រសើប និងគួរឲ្យភ្ញាក់ផ្អើលមកថា មុននេះ នាងបានលួចលាក់ មានទំនាក់ទំនងស្នេហា ជាមួយបុរសអាណិកជន ខ្មែរ-អូស្រ្តាលីម្នាក់​រហូតទទួលបានចំណង​ដៃកូនប្រុសម្នាក់ ជាមួយគ្នាទៀតផង។

តារាសម្តែងសិចស៊ី ចាស់ដៃ នាង សេង សូណា ត្រូវបានគេកត់សម្គាល់ឃើញថាក្រោយបាត់មុខពីសង្គមសិល្បៈអស់រយៈពេលយូរឆ្នាំមកនេះ ពុំត្រូវបាននរណាម្នាក់ ដឹងច្បាស់ទេថា តើតារាស្រីស្រស់រូបនេះ បានទៅសំងំលាក់ខ្លួន
ពួនអាត្មា ដោយសារមានបញ្ហា អ្វីឱ្យពិតប្រាកដនោះឡើយ ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពីបាត់ខ្លួន អស់មួយខ្យល់ធំមកនោះ នាងក៏បានបង្ហាញវត្ត មានឡើងវិញជាថ្មី នាអំឡុងពាក់កណ្តាល ឆ្នាំ២០១៤ កន្លងមកដោយ នាំមកជាមួយនឹងភាពផ្ញាក់ផ្អើល ខណៈតារារូបនេះ បានថតបញ្ចេញរូបសិចស៊ី បង្ហាញគល់សុដន់ ស្ទើរឃើញទាំងស្រុង បង្អួតដល់មហាជនជាសារធារណៈ ដើម្បីទាញយកការចាប់អារម្មណ៍ និងការគាំទ្រឡើងវិញ។

ទោះជាយ៉ាងណាក្ដី នាង សេង សូណា ត្រូវរងនូវព្រនង់រិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ជុំវិញការបង្ហាញភាពសិចស៊ីស្ទើរលេចចុង សុដន់ទាំងកណ្តាលវាល ហើយទម្រាំនឹងស្តារបានមកវិញ នូវភាពល្បីឈ្មោះ ក្នុងចំណែកទីផ្សារ សិល្បៈសម្តែង គឺត្រូវចំណាយពេលច្រើនឆ្នាំគួរសម។ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យ ឡើងវិញនេះដែរ ថ្មីៗនេះក៏បែកធ្លាយដំណឹង ដ៏រសើបមកថា តារាសិចស៊ី សេង សូណា ធ្លាប់មានកូនប្រុសម្នាក់រួចទៅហើយ ជាមួយបុរស
អាណិក ជនខ្មែរក្រៅស្រុក។

ប្រភពពីរង្វង់ អ្នកសិល្បៈដូចគ្នា បានបង្ហើបប្រាប់ឲ្យដឹងថា សេង សូណា មុននេះធ្លាប់បានលួចមាន ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរសអាណិកជន ខ្មែរ-អូស្រ្តាលីម្នាក់ គឺមានរយៈពេលជិត២ឆ្នាំ តែរឿងនេះត្រូវបានបិទបាំងពីភ្នែកមហាជន អ្នកគាំទ្រ។ ចំណងស្នេហារវាង ពួកគេទាំងពីរ បានកើតឡើង ក្រោមរូបភាព នៃរស់នៅជាមួយគ្នាស្ងាត់ៗ ប៉ុន្តែមិនបានឈានដល់ ដំណាក់កាលនៃការ រៀបអាពាហ៍ពិពាហ៍ ជាផ្លូវការ ឬបើកចំហរណាមួយនោះទេ។ប្រភពដដែល បានបញ្ជាក់ថា បច្ចុប្បន្នគូស្នេហ៍ រវាងពួកគេទាំងពីរ សេង សូណា និងអាណិកជនម្នាក់នោះបានកាត់
ផ្តាច់ចំណងនិស្ស័យ ស្នេហ៍វិញហើយ ពោលគឺមុនពេល ដែលនាងចូល សិល្បៈវិញប្រមាណកន្លះ ឆ្នាំកន្លងមក។ ក្នុងនោះបុរស អតីតគូស្នេហ៍ខាងលើ ក៏បានបន្សល់ទុក្ខ នូវចំណងដៃកូនប្រុសម្នាក់។

ជុំវិញការលេចឮ ព័ត៌មាន ដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី០២ ខែ មករា ឆ្នាំ ២០១៥ នេះ មិនអាចស្វែងរកការ បកស្រាយណាមួយ ពីតារាយេៗ សេង សូណា បានទេ ខណៈលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការ ទំនាក់ទំនងបាន ។ Looki ngTODAY ស្វាគមន៍ជានិច្ច ចំពោះការ ចេញមុខបំភ្លឺ ពីសំណាក់ តារាសម្តែងរូបស្រស់សម្បូរ សាច់ដើមទ្រូង សេង សូណា នៅពេលក្រោយ ដើម្បីឲ្យមហាជន ជាអ្នកគាំទ្រអស់មន្ទិល
សង្ស័ យ ៕


ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh