CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវ ០៦នាក់ បំបាក់មុខមាត់ជាតិ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន!

ភ្នំពេញ ៖ កាលពីយប់មិញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានការប្រកួតបាល់ទាត់កំរិតអន្តរជាតិ ដណ្តើមពានរង្វាន់ AFC Asian Cub 2019 វគ្គជម្រុះ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាហ្គានីស្ថាន ដោយមានការចូលរួមទស្សនា ពីអ្នកគាំទ្រកីឡារាប់ម៉ឺននាក់ ស្របពេលដែលក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងលទ្ធផល ១ទល់០ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រែកហូរកញ្ជៀវរបស់បងប្អូនអ្នកគាំទ្រ បានបំពងឡើងយ៉ាងសប្បាយរីករាយ។ តែជាការអាម៉ាស់ យុវជនឈាមរាវទំនើងមួយក្រុម បានធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ក្នុងអំឡុងពេលប្រកួត បង្កជាអសន្តិសុខចលាចល ដល់បងប្អូនអ្នកគាំទ្រដ៏ទៃទៀត ហើយត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ០៦នាក់ ភ្លាមៗតែម្តង រួមមាន៖ 




១.ឈ្មោះ អឿន មុន្នី ហៅអាតាង ភេទប្រុស អាយុ ១៨ឆ្នាំ , ២.ឈ្មោះ ហ៊ុន កុសល់ ហៅសល់ ភេទប្រុស អាយុ ១៨ឆ្នាំ , ៣.ឈ្មោះ សំអាត ផាខិន ភេទប្រុស អាយុ ១៨ឆ្នាំ , ៤.ឈ្មោះ ណាត ចាន់ឡេង ភេទប្រុស អាយុ ១៤ឆ្នាំ , ៥.ឈ្មោះ មួន ឬទ្ធី ហៅធី ភេទប្រុស អាយុ ១៧ឆ្នាំ , ៦.ឈ្មោះ ឡុង រដ្ឋា ហៅអាសាន ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ន យុវជនទាំង ០៦នាក់នោះ ត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស៊ើបសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕








ដោយ ៖ គន្ធា

ប្រភព ៖ Phnom Penh Gendarmerie


Tags: Local news Social news