CamNews

ព័ត៌មានជាតិ 

មុខរបបជាគ្រូទាយទេ ប៉ុន្តែឆែកឃើញសុទ្ធតែគ្រឿងញៀន ទាំងគ្រូនិងសិស្ស

សៀមរាប ៖ គ្រូទាយម្នាក់និងកូនសិស្សចំនួន ៣ នាក់របស់គាត់ ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ក្រោយរកឃើញថា ប្រើប្រាស់គ្រឿងញៀនទាំងគ្រូនិងសិស្សតែម្តង ។ 

លោក សុខ គឹមសុន មន្រ្តីប៉ូលីសប្រចាំអង្គភាពប្រឆាំងគ្រឿងញៀនខេត្ត បានកំណត់អត្តសញ្ញាណជនសង្ស័យថា ម្នាក់ឈ្មោះថា ដារ៉ា វិចិត្រអាយុ ៣១ ឆ្នាំ ជាគ្រូទាយនិងមេដឹកនាំ ។ រីឯម្នាក់ទៀតវិញគឺ លោក ហៀន ធី អាយុ ៣០ ឆ្នាំ, លោក ងន វ៉ុងវិសាល អាយុ ២៨ ឆ្នាំុ និងលោក ឃុត ដារ៉ា អាយុ ២២ ឆ្នាំ ។ 

មន្រ្តីប៉ូលីសប្រចាំអង្គភាពប្រឆាំងគ្រឿងញៀនខេត្ត បានបន្ថែមទៀតថា ជនសង្ស័យមួយក្រុមនេះត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីប៉ូលីសបានវាយឆ្មក់ នៅក្នុងផ្ទះរបស់គ្រូទាយ ដារ៉ា វិចិត្រ នៅភូមិ Kaksekam ក្នុងសង្កាត់ Strongae ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news