CamNews

ព័ត៌មានជាតិ 

ទើបកើតបាន ៤ ថ្ងៃ ប្អូនជីដូនមួយ តារាហ្វេសប៊ុក ជូលី ត្រូវស្លាប់បាត់បង់ជីវីត

ភ្នំពេញ ៖ ប្រធានបទមួយដែលកំពុងតែក្តៅគកុកពាក់ព័ន្ធជាមួយនិងប្អូនជីដូនមួយរបស់តារាហ្វេសប៊ុកវ័យក្មេង ទើបកើតបាន ៤ ថ្ងៃបែរជាត្រូវស្លាប់បាត់បង់ជីវីតទៅវិញ ។ 

យោងតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា Jolly BabyShop បានលើកឡើងថា "ពេលដែលស្ដ្រីពរពោះម្ដងៗ​ មិនមែនស្រួលទេ​ ទំរាំគ្រប់ខែ​ ធ្វើជាពេទ្យគួរតែដឹងហេតុអ្វីក៏ធ្វេសប្រហែសម្លេះ?​សូមបងប្អូន ជួយស៊ែផង ដេីម្បីកូនៗៗ ទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីពេទ្យ បានធ្វេីអេាយកូនខ្ញុំស្លាប់ ដេាយសាតែពួកគ្រូពេទ្យ វាមិនយកចិត្ត
ទុក្ខដាក់និងយេីងទេ វាមិនខ្វល់ពីកូនយេីងទេ ពេលដែលកូនយេីងឈឺក្តៅខ្លួន
យេីងប្រាប់ពេទ្យថាកូនយេីងក្អួត រោគ ក្ដៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយេីងហេីមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថាមើលលេងបានហើយបញ្ចូនកូនយើងទៅពេទ្យកាល់
ម៉ែត្យទៅដល់កាល់ម៉ែត្រៗលេង
" ។ 

ប្រភពដដែលបន្តទៀតថា "ទទួលប្រាប់ថាឪបករណ៍មិនគ្រប់គ្រាន់ឲមកពេទ្យគន្ធបុប្ជាខ្ញុំមិនដឹងថាពេទ្យស្រុកខ្មែរមួយចំនួនបានរៀនពីរក្រមសិលធម៌របស់គ្រូពេទ្យដែររឺអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់ហ្នឹងទង្វើ មិនខ្វល់ មិនអើពើ ដែលក្នុននាមយើងជាម្នាយ ឪពុកក្មេងកំពង់ស្រកទឹកភ្នែកអាណិតកូន វាពិតជាសោកស្ដាយ ខ្លាំងណាស់។ អ្នកជំងឺបានចាត់ទុក្ខគ្រូពេទ្យដូចទេវតា អោយតំលៃណាស់ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើអោយខ្លួនឯងក្លាយជាគ្មានតំលៃ គួអោយស្អប់ខ្ពើម នឹងគួអោយចង់ធាក់មួយជើងអោយបាក់ក តែយើងក៏មិនអាចធ្វើ ។ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិតនៅម៉ោង២ថ្ងៃត្រង់នេះថ្ងៃទី៧។ ឯណាទៅពាក្យថាមិនអី???????នៅពេលបានដឹងថាកូនបាត់បង់ជីវិត បងខ្ញុំស្ទេីរដួលសន្លំ ទ្រហោយំ អោបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់កូនលីណាទើបកើតបាន៤ថ្ងៃត្រូវស្លាប់ទៅវិញដោយសារការធ្វេសប្រហែលរបស់ពេទ្យ" ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!








ដោយ ៖ គន្ធា

ប្រភព ៖ Jolly BabyShop


Tags: Local news Social news