CamNews

តារា 

តើស្វាមីនាង Pat napapa ត្រូវបានដោះលែងចេញពីគុកហើយ?

ថៃ ៖ ក្រោយពីកាត់ក្តីរួចមកហើយ លោក Akarakit worarojcharoendet ត្រូវតុលាការស្រុកថៃ កាត់ទោសឲ្យជាប់ពន្ធធនាគារបណ្តោះអាសន្ន ក្រោមគណនីគ្រឿងញៀន កាលពីប៉ុន្មានខែកន្លងទៅនេះ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តាំងតែពីស្វាមីត្រូវជាប់គុកមក នាង Pat napapa និងកូនប្រុស ហាក់មិនសូវមានសុភមង្គលក្នុងគ្រួសារនោះទេ ។ 

ដោយឡែក កាលពីថ្ងៃទី ០៩ ខែតុលាកន្លងទៅនេះ មហាជនបានឃើញតារាថៃរូបនេះបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនជាមួយនិងរូបមនុស្ស ៣ នាក់ ដែលមានដូចជារូបនាងផ្ទាល់ កូនប្រុសកំពុងគេងលក់នៅក្នុងដៃ និងមនុស្សប្រុសម្នាក់ប្រលែងត្រីចូលទៅក្នុងទឹក ទើបធ្វើឲ្យសង្ស័យថា ស្វាមីនាង Pat napapa ត្រូវបានដោះលែងចេញពីគុកហើយ ប៉ុន្តែអ្នកខ្លះទៀត បានបញ្ចេញមតិផ្សេងៗថា បុរសម្នាក់នោះមិនមែនជាស្វាមីរបស់នាងនោះទេ ។ 

ទទ្ទឹមនឹងនេះផងដែរ យើងនៅមិនទាន់បានការបកស្រាយដោយផ្ទាល់នៅឡើយទេថា មនុស្សប្រុសក្នុងរូបនោះគឺជា Akarakit worarojcharoendet ដែលជាស្វាមីរបស់តារាស្រីកើតឆ្នាំ ១៩៨៦ នេះដែលទើបតែត្រូវដោះលែងពីគុក ឬយ៉ាងណានោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet