CamNews

តារា 

ភិន សុដាលីស៖ សុំ​អង្វរ​ឪពុក ឲ្យគោរព​តាម​ការ​សម្រេច​ចិត្ត របស់​កូន​រឿង​ស្នេហា និង​គំរាម​ដើរ​ចេញ​ពី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ កញ្ញា ភិន សុដាលីស ចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីបជិត១៥នាទី ដោយបានរៀបរាប់ទាំងលាយឡំអួលដើមករ អំពីរឿងរ៉ាវគ្រប់យ៉ាង ពាក់ព័ន្ធរឿងជីវិតស្នេហា ជាមួយ ប៉ែន តុលា ដោយធ្វើតាមការសម្រេចចិត្តឪពុកគ្រប់យ៉ាងទាំងភ្ជាប់ពាក្យ ផ្តាច់ពាក្យ និងចង់ផ្សារភ្ជាប់ឡើងវិញ។

កញ្ញា ភិន សុដាលីស បាននិយាយថា នាងកំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ពីឪពុកនាងចំពោះ រឿងរ៉ាវស្នេហារវាងរូបនាង និងលោក ប៉ែន តុលា ដោយបានស្នើសុំតាមរយៈវិដេអូនេះថា សុំឲ្យឪពុកគោរព តាមការសម្រេចចិត្តរបស់កូន លើរឿងស្នេហា និងអនាគត បើទោះបីខុស សូមគោរពតាម ការសម្រេចចិត្តរបស់ខ្ញុំមួយដងចុះ, ជាមួយនឹងទឹកភ្នែករលីងរលោង ភិន សុដាលីស បានគំរាមចេញពីគ្រួសារផងដែរ ព្រោះនាងបានលើកឡើងថា ក្រុមគ្រួសារមិនបានចាត់ទុក រូបនាងជាសមាជិកនោះទេ។

សូមជំរាបថា ឪពុករបស់តារាសម្ដែងវ័យក្មេង កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស មានផ្ទុះហិង្សាដេញទាត់តារាសម្ដែងល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ចំនួន៣ជើង ដើម្បីជាការគំរាមទៅនឹងទង្វើដ៏គឃ្លើន ដែលតារារូបនេះ បានលួចលាក់ទាក់ទងកូនស្រីបណ្ដូលចិត្ត និងប្រើសម្ដីមិនសមរម្យដាក់ខ្លួន ហើយព័ត៌មាននេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនាពេលថ្មីៗ ហើយចុងក្រោយនេះ ភិន សុដាលីស បានចេញមុខបកស្រាយរឿងរ៉ាវទាំងអស់ ដើម្បីឲ្យសាធារណជនបានឲ្យដឹង៕

ខាងក្រោមនេះ ជាការលើកឡើង ទាំងស្រុងរបស់ កញ្ញា ភិន សុដាលីស៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh