ថៃ ៖ គេឯងតែនិយាយថា មានលុយមិនអាចទិញអ្វីៗគ្រប់យ៉ាងនោះទេ ព្រោះលុយមិនគ្រប់ ។ និយាយលេងទេណា ជីវីតយើងម្នាក់ៗមានក្តីសុខលុះត្រាតែមានលុយហើយ មានស្វាមីជាមនុស្សយល់ចិត្តទៀត ទើបជារឿងដែលអស្ចារ្យ ។
ថ្ងៃនេះ Camnews សូមលើកយករឿងជីវីតឯកជនរបស់ កំពូលតារាសម្តែងស្រីទាំង ៣ ដួង ដែលមានជីវីតដូចព្រះនាង ក្រោយរៀបការ ព្រោះមានស្វាមីជាមហាសេដ្ឋីហើយ ពូកែយល់ចិត្តថែមទៀតផង ៖
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
១. នាង Chompoo Araya និងលោក Nott Witsarut Rungsisingpipat បានរៀបការជាមួយគ្នាយ៉ាងអាធកអាធម នៅក្នុងឆ្នាំ ២០១៥ ។ ហើយសព្វថ្ងៃនេះ អ្នកទាំងពីរមានកូនប្រុសភ្លោះ ២ នាក់ ដែលមានឈ្មោះថា Thunder និង Storm ។
២. នាង Margie rasri បានរៀបការជាមួយនិងកូនប្រុសអ្នកជំនួយធំម្នាក់គឺលោក Pok Chirathivat កាលពីខែធ្នូ ថ្ងៃទី ២៤ ឆ្នាំ ២០១៧ ។ ហើយប្តីប្រពន្ធមួយគូនេះ មានគម្រោងចង់យកកូន ប៉ុន្តែគ្រូពេទ្យនិយាយថា ប្រសិនបើពួកគេចង់មានកូន លុះត្រាតែស្វាមីរបស់នាង ផ្អាកការជក់បារីសិន ។
៣. នាង Noey Chotika តារាស្រីរូបនេះទាក់ទងយល់ចិត្តគ្នាជិត ៦ ឆ្នាំ ហើយសម្រេចចិត្តដឹកដៃគ្នាចូលរោងការជាមួយនិងលោក Arm Maneechy នៅក្នុងខែកញ្ញា កាលពីឆ្នាំ ២០១៦ ព្រមទាំងមានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ ៕
ប្រែសម្រួល ៖ គន្ធា