CamNews

តារា 

ស្ងាត់ៗ Sweet ដល់ក! តារាស្រីសាច់សខ្ចី បញ្ចេញមុខបង្អួតមិត្តប្រុស ហើយអោបគ្នាឡើងស្អិតបង្ហោះលើ Instagram

ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះ Esthersupree និងមិត្តប្រុសបានបង្ហោះរូបដ៏ផ្អែមល្អែមជាមួយគ្នា រួមជាមួយនិងទេសភាពដ៍ស្រស់ត្រកាលជាមួយនិងដំណើរកំសាន្តនៅឯប្រទេសកូរ៉េ ។ 

តារាស្រី Esthersupree ត្រូវបានមិត្តប្រុសនាំទៅដើរកំសាន្តនៅឯប្រទេសកូរ៉េ និងបង្ហោះរូបកាន់ដៃគ្នា និងរូបថត Sweet ផ្សេងៗទៀត ។

គូស្នេហ៍មួយគូនេះបានចាកចេញពីប្រទេសកូរ៉េ កាលពីថ្ងៃទី ២៤ ខែកក្កដានេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ មុនពេលដែលចាកចេញពីប្រទេសកូរ៉េ គូស្នេហ៍មួយគូនេះ ថែមទាំងបានថតរូបជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍នៅថ្ងៃក្រោយ ដូចជារូបថត Sweet ជាលក្ខណៈ អោបចង្កេះ កាន់ដៃគ្នា ថតស្ទាយប្លែកៗ និងឈរក្បែរគ្នានៅក្រោមឆ័ត្រតែមួយជាមួយគ្នាយ៉ាងផ្អែមល្អែមបំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំង ២ មិនបានទៅប្រទេសកូរ៉េតែ ២ នាក់នោះទេ នៅក្នុងនោះមានរួមបញ្ចូលទាំងម្តាយរបស់ តារាស្រី Esthersupree ថែមទៀតផង ដោយសារគាត់ចង់មានភាពឲ្យភាពជិតស្នទ្ធិរវាងគាត់ និងអនាគតកូនប្រសារ ឲ្យបានកាន់តែច្រើនជាងនេះទៅទៀត ដូច្នេះហើយទើបចំណាយពេលវេលាដើម្បីដើរលេងជាមួយគ្នាបែបនេះ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Esthersupree