CamNews

ព័ត៌មានជាតិ 

សូមបងប្អូនកុំជឿលើព័ត៌មានមួយដែលថា ប្រទេសកម្ពុជាយើង កំពុងតែមានព្យុះធំឲ្យសោះ

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ នៅក្នុងគេហទំព័រ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួន បាន និងកំពុងធ្វើការផ្សព្វផ្សាយបំភ្លៃព័ត៌មាន ដោយបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលឥទ្ធិពលពីព្យុះ ។ ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា មកដល់ពេលនេះ ស្ថានភាពអាកាសធាតុ មានលក្ខណៈល្អប្រសើរ ពុំមានបាតុភូតធម្មជាតិអ្វីកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជាឡើយ ។ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការថ្កោលទោសចំពោះការបំភ្លៃព័ត៌មាន បង្កឱ្យមានការភ័នច្រឡំដល់សាធារណមតិ ។ សូមបងប្អូនទទួលជ្រាប និងធ្វើការចែករំលែកឲ្យបងប្អូន​សាច់ញិតបានដឹងផង ៕

ដោយ ៖ គន្ធា


Tags: Local news Social news