CamNews

តារា 

ខៀវ ដាឡិច បុរស​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ តាម​ប្រមាញ់​បេះដូង​យក​មក​ឃុំ​គ្រង

ភ្នំពេញ៖ អតីតតារាចម្រៀងស្រី ដែលធ្លាប់មានឈ្មោះល្បីគួរសម ប្រចាំនៅផលិតកម្ម រ៉ុក កញ្ញា
ខៀវ ដាឡិច មួយរយៈមុននេះ ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ក្រោយពីផលិតកម្មរ៉ុក បានផ្អាក
ចេញបទចម្រៀង និង ត្រូវបានបិទទ្វាមកនោះ។

ការបាត់មុខបាត់មាត់នៅឆ្ងាយ ពីសិល្បៈអស់មួយរយៈមកនោះ ទើបតារាស្រីរូបនេះសម្រេចចិត្ត
ចូលមកជ្រកក្រោមដំបូលរបស់ផលិតកម្ម ប៊ីកមែន (Big Man) ជាថ្មីឡើងវិញក្នុងបំណងទាញការ
គាំទ្រ និង ប្រជាប្រិភាពមកវិញ។

វត្តមាននៅក្នុងផលិតកម្ម Big Man បានធ្វើឱ្យតារានិយមខាងភាពសិចស៊ី បង្ហាញដើមទ្រូងយ៉ាង
ទ្រលុកទ្រលន់នាង ខៀវ ដាឡិច ចាប់ផ្តើមមានយីអ៊ុន ឡើងបណ្តើៗជាថ្មីឡើងវិញ ។ បន្ទាប់ពី
នាងបានបាត់បង់ឱកាស និងកេរ្តិ៍ឈ្មោះអស់មួយរយៈមកហើយនោះ។ ខណៈដែលប្រជាប្រិយ
ភាព និង ការគាំទ្រកំពុងតែលូតឡើង ជាបណ្តើរៗមកវិញផងនោះ ក៏ស្រាប់តែមានព័ត៌មានលេច
ឮមកថា កំពុងមានបុរសជាច្រើន ព្យាយាមទាក់ទងតាមលួងលោមចិត្ត ចង់បានបេះដូងរបស់កញ្ញា
ខៀវ ដាឡិច មកឃុំគ្រងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលនៅកៀកកិត និងតារារូបនេះបានបង្ហើបប្រាប់ថា បច្ចុប្បន្ន
នេះមានបុរស មានទ្រព្យសម្បត្តិហូរហៀម្នាក់ កំពុងតែតាមសម្លឹង និងបានតាមព្យាយាមទាក់ទង ដើម្បីសុំសេចក្តីស្រលាញ់ពីតារាស្រីម្នាកនេះ។

ប្រភពបានបន្តថា បើតាមគេដឹងបុរសម្នាក់នេះ មានវ័យប្រហែលជាជាង៣០ ឆ្នាំហើយបច្ចុប្បន្នកំពុង
តែ រស់នៅក្នុងស្រុកខ្មែរ។ បុរសដែលចង់បានបេះដូង ដាឡិច យកទៅធ្វើជាម្ចាស់កម្មសិទ្វិនោះ បើ
និយាយទៅលើទ្រព្យសម្បត្តិរបស់គេ គឺជាអ្នកដែលមានលុយច្រើន ក្នុងលំដាប់អ្នកមាននៅស្រុកខ្មែរ
ផងដែរ។ ម្យ៉ាងទៀតបុរសម្នាក់នេះ តែមានបំណងរៀបការទៅតាមច្បាប់ប្រពៃណីជាមួយកញ្ញា ខៀវ
ដាឡិច ទៀតផង។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា តើស្រីស្រស់ទងវង ខៀវ
ដាឡិច នឹងយល់ព្រមប្រគល់បេះដូងរបស់នាង ទៅឱ្យបុរសម្នាក់នេះឬមួយក៏អត់នោះ។

ជុំវិញព័ត៌មានលេចឮខាងលើនេះដែរ គេហទំព័រ Looking TODAY មិនទាន់អាច់ទំនាក់ទំនង ដើម្បី
សាកសួរពីកញ្ញា ខៀវ ដាឡិច បាននៅឡើយទេ។ ដូច្នេះ Looking TODAY រង់ចាំចំពោះការបក
ស្រាយពីកញ្ញា ខៀវ ដាឡិច នៅពេលក្រោយ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khiev dalex entertainment khmer star