ថ្ងៃនេះធាតុអាកាសក្តៅស្អុះស្អាប់ជាងធម្មតា តាចឹមបែកញើសជោកខ្លួន ហើយគាត់ក៏ហៅ
ចៅរបស់គាត់ អោយយកផ្លិតមកបក់អោយគាត់។

តាចឹម៖ មើល៏ចៅ ! ចៅឯងយកផ្លិតមកបក់អោយតាបន្តិចមើល៏! 
ចៅក៏យកផ្លិតមកអង្គុយបក់អោយតារបស់ខ្លួន។ មួយសន្ទុះក្រោយមក តាចឹម ក៏លាន់មាត់ៈ 
យីអម្បាញ់មិញឃើញញើសតាច្រើនណាស់ ឥឡូវបាត់ទៅណាអស់រលីង! 
ចៅតាចឹម៖ បាទតា! អម្បាញ់មិញវានៅលើខ្លួនលោកតា តែអីឡូវវាមកនៅលើខ្លួនចៅម្តង
 ហើយតាមមើលទៅនៅលើខ្លួនចៅសុទ្ធតែញើស! 
តាចឹម៖ !?!?!?!?
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke