ម៉ូតូ Aprilia RSV4 R APRC ABS ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលកាន់តែប្លែក ស្រស់
ស្អាត និងទាក់ទាញបំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសមនិងពេញនិយម សំរាប់អ្នក
ចូលចិត្តប្រើប្រាស់ម៉ូតូធំ។
ម៉ូតូ Aprilia RSV4 R APRC ABS ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាង ធំមាំ
ធន់ និងស្រស់សង្ហា ជាងស៊េរីមុនៗ ចង្កៀងបំភ្លឺផ្លូវខាងមុខមានភ្នែកបី ដែលបានបំពាក់មក ជាមួយ
នឹងកំលាំងម៉ាស៊ីន ៩៩៩សេសេ មានប្រព័ន្ធទឹកត្រជាក់ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំងពេល បើកបរទៅ
ផ្លូវឆ្ងាយ។
អ្វីដែលពិសេស សំរាប់ម៉ូតូ Aprilia RSV4 R APRC ABS ម៉ូដែលថ្មីនេះ បានបំពាក់ជាមួយនឹងបំពង់
ផ្សែងស៊ីមាំង នៅចំហៀងខាងស្តាំដ៏ទាក់ទាញ។ ជាពិសេសរូបរាងទាំងមូលរចនាម៉ូដឡើងពិតជាល្អ
ឥតខ្ចោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed