CamNews

តារា 

កុល ដាវី ផ្អែមល្ហែម ជាមួយ សុខ រក្សា លើទឹកដី អាមេរិក

ភ្នំពេញ៖   ថ្មីៗនេះមានព័ត៌មាន ជាច្រើន បានលេចឮថា តារាសម្តែងស្រី សិចស៊ីចាយរាង ចាយ
ទាំងដើមទ្រូង កុល ដាវី មាន ទំនាក់ទំនងស្នេហ៍ ស្ងាត់កំបាំងស៊ីជម្រៅ ជាមួយតារាចម្រៀង ប្រុស
ប្រចាំផលិតកម្ម សាន់ដេ លោក សុខ រក្សា ខណៈអ្នកទាំងពីរ មានឱកាសចេញទៅសម្តែងជាមួយ
គ្នា នៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីវិញមកពីសម្ដែង នៅក្នុងប្រទេសកាណាដា ហើយបាន
បង្ហាញ នូវរូបភាពស្និទ្ធស្នាល ផ្អែមល្ហែមគ្នាគួរឲ្យ កត់សម្គាល់។

ជាក់ស្តែងកាល ពីប៉ុន្មានខែមុននេះ ពួកគេទាំងពីរ បានដឹកដៃគ្នាទៅសម្តែងនៅ កាណាដា ម្តងរួច
មកហើយ ឥឡូវនេះពួកគេ នៅតែមានឱកាស ទៅសម្តែងជាមួយគ្នា ម្តងទៀត នៅសហរដ្ឋអាមេ
រិក ដោយការសម្តែង របស់ពួកគេទាំងពីរ បានធ្វើឲ្យទស្សនិកជន មានភាពសប្បាយរីករាយ និង
ទទួលបានការគាំទ្រ យ៉ាងខ្លាំង ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើប
តែកន្លង ផុតថ្មីៗនេះ។

ជាមួយនឹងពាក្យចចាមអារ៉ាម ដែលថាពួកគេមាន ទំនាក់ទំនងស្នេហ៍ ជាមួយគ្នានេះ ត្រូវបានអ្នក
ទាំងពីរ ចេញមុខបកស្រាយ បដិសេធម្ដងរួចមកហើយ មុនពេលចេញទៅ សម្តែងនៅអាមេរិក ថា
ពួកគេមិនមាន ទំនាក់ទំនងស្នេហ៍ ជាមួយគ្នាដូចដែល ទស្សនិកជន មានការយល់ច្រឡំនោះទេ
ដោយពួកគេអះអាង រៀងៗខ្លួនថា “ពួកយើងគ្រាន់តែ ជាមិត្តភក្តិរួមអាជីព ធម្មតាប៉ុណ្ណោះ មិនមា
នអ្វីលើស ពីនេះនោះទេ”។

ទោះបីជាមាន ការបដិសេធមិនព្រមទទួលស្គាល់ទំនាក់ទំនងនេះ យ៉ាងណាក៏ដោយ ប៉ុន្តែជាមួយ
នឹងរូបថត ជាច្រើនសន្លឹកដែល លោក សុខ រក្សា បានបង្ហោះនៅលើគេហទំព័រ Facebook របស់
ខ្លួន ដែលបង្ហាញពី ភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយ គ្នាលក្ខណៈគូសេ្នហ៍ ដែលមើលទៅយល់
ចិត្ត យល់ថ្លើមគ្នា ចាក់ទឹកមិនលិចនោះ បានធ្វើឲ្យទស្សនិកជន កាន់តែមានមន្ទិលសង្ស័យ រវាង
ទំនាក់ទំនងរបស់អ្នកទាំងពីរ កាន់តែខ្លាំងឡើងៗ។
តាមរយៈរូបថត ជាច្រើនសន្លឹក ដែលបានបង្ហាញក្នុងទំព័រ ហ្វេសប៊ុក គឺសុទ្ធសឹងតែ ជារូបភាព
មានលក្ខណៈ ស្និទ្ធស្នាលកៀកកើយគ្នា បែបគូស្នេហ៍ ហាក់បីដូចជា អ្នកទាំងពីរ ទើបរៀបការ
ហើយថ្មីថ្មោង ឡើងយន្តហោះ ទៅក្រេបច័ន្ទទឹកឃ្មុំ ក្នុងទឹកដីសប្បូរ ដុល្លារ ដូច្នោះអ៊ីចឹង..! ។

គួររំឮកផងដែលដា កុល ដាវី ជាតារាសម្តែងស្រី មួយរូបដែលមិនចេះ ខ្លាចពាក្យរិះគន់ លេងរាង
សិចស៊ី ហើយនាងបាន ឡើងយន្តហោះ ទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីវេលាម៉ោងជាង
១១ ថ្ងៃទី ១ មេសា នៅ ឯអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ ការសម្ដែង មានរយៈពេល ៣ខែ
ចាប់ពីខែ មេសា ដល់ខែ មិថុនា ដើម្បីអបអរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរជាមួយនឹង លោក សុខ
រក្សា ក៏ដូចជាតារាផ្សេងៗ ជាច្រើនទៀត។

ចំណែកឯ លោក សុខ រក្សា គឺជាតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ ដែលមានទស្សនិជន
ស្គាល់ និង គាំទ្រពីខ្លាំងនៅពេល ដែលលោកច្រៀងបទ “Ali baba” ហើយក៏ត្រូវគេដឹងថា ជា
អតីតតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ ផងដែរ។ ជុំវិញព័ត៌មាន ដែលថា អ្នកទាំងពីរមាន
ទំនាក់ទំនងស្នេហា ជាមួយគ្នានេះ មិនទាន់មានការបកស្រាយថា យ៉ាងណានោះទេ ព្រោះ អ្នក
ទាំងពីរមិនទាន់ ត្រឡប់ មកពីការសម្តែង នៅអាមេរិក នៅឡើយនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star