CamNews

តារា 

គង់ ច័ន្ទរដ្ឋា ត្អួញត្អែរ​ ថាគ្មានអ្នកយល់ចិត្ត ក្នុងថ្ងៃខួបកំណើត

ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មី ជ្រកក្រោមដំបូងផលិតកម្ម Diamond Music កញ្ញា គង់ ច័ន្ទរដ្ឋា បានទម្ហាយឲ្យដឹងថា នៅក្នុង ឆ្នាំនេះ បើទោះជាការងារសិល្បៈ ហាក់កាន់តែមានភាពរីកចម្រើន តែសម្រាប់សេចក្តីសុខ និងអ្នកយល់ចិត្ត សម្រាប់នាងគឺគ្មានទេ ជាក់ស្តែងនៅក្នុង ថ្ងៃខួបកំណើត នាងឆ្នាំនេះ គឺមានសភាពស្ងាត់ជ្រងំ ជាងឆ្នាំមុនៗ ធ្វើឲ្យនាងមាន អារម្មណ៍ថាឯកកោខ្លាំងណាស់ ។

នៅរាត្រីយប់ថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ តារាស្រីចម្រៀងស្រី ដែលមានស្រុកកំណើត នៅខេត្តសៀមរាប កញ្ញា គង់ ច័ន្ទរដ្ឋា បានបង្ហាញសារខ្លីមួយ ដោយត្អួញត្អែរចង់បាន អ្នកយល់ចិត្តថា “មានអារម្មណ៍ថា ខួបកំណើតឆ្នាំនេៈឯកកោម្ល៉េះ ស្ងប់ស្ងាត់ សូម្បី ពាក្យជូនពរពីមិត្តជិតស្និទ្ធ មួយម៉ាត់ក៏អត់ នឹងមនុស្សដែល យើង តែងតែទុក នៅក្នុងចិត្តតែមួយម៉ាត់ក៏អត់ដែរ ហេតុអីឲ្យតែរៀងរាល់ ខួបកំណើតខ្ញុំៗមិនដែលបាន សប្បាយចិត្តសោៈ ជួបតែរឿងស្មុគស្មាញ...មានស្រាមួយដបដែរ drink for lonely birthday ” ។

តាមរយៈការបង្ហើបថា នាងមានមនុស្សនៅក្នុងចិត្តនេះ តារាស្រី កញ្ញា រដ្ឋា មិនបានបញ្ជាក់ច្បាស់ទេថា បុរសម្នាក់នោះជាអ្នកណាឡើយ ។ ទាក់ទងនិងការបង្ហាញ សារខូចចិត្តនេះ តារាស្រីរូបនេះ បានប្រាប់គេហទំព័រ Looking TODAY នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះថា ការបង្ហាញសារបែបនោះ គ្រាន់តែជាផ្នែកមួយ ក្នុងចិត្តរបស់នាងតែប៉ុណ្ណោះ សម្តីនោះមិនពិត ១០០ភាគរយទេ ព្រោះថាពេលនេះ នាងនៅមិនទាន់មាន ម្ចាស់បេះដូងអ្វីឡើយ ដូច្នេះហើយនាងក៏គ្មាន ម្ចាស់បេះដូងអីដែរ ។

តារាចម្រៀងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “មូលហេតុដែលខ្ញុំនិយាយបែបនោះ គឺដោយសារតែអារម្មណ៍ឯកោ វាកើតចេញមកពីបេះដូងពិតៗព្រោះឆ្នាំនេះអត់មានអ្នកធ្វើ ខួបកំណើតឫក៏ជូនពរខ្ ញុំច្រើនឡើយ ទំនងជាគេ (មិត្តភក្តិ) មិនចាំថ្ងៃខួបខ្ញុំហើយ មើលទៅដោយសាររាល់ឆ្នាំ ខ្ញុំរៀបចំជប់លៀងនិងប្រាប់ មិត្តភក្តិមុនថ្ងៃ តែដល់ឆ្នាំនេះខ្ញុំអត់បាន ប្រាប់អ្នកណាទេ ដូច្នេះប្រហែលជា ពួកគាត់ភ្លេចក៏មិនដឹង ” ។

កញ្ញា គង់ ច័ន្ទរដ្ឋា បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះនាងគ្មានបំណង រៀបចំពិធីជប់លៀងអ្វីឡើយ ដោយសារតែមានការមមាញឹក ការងារសិល្បៈច្រើនពេក គ្មានពេលទំនេរគិតពីរឿងនោះ អ៊ីច៊ឹងហើយបានជាឆ្នាំនេះ កំសត់ជាងឆ្នាំមុនបែបនេះទៅ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh