CamNews

កីឡា 

Mourinho បង្ហាញពីគម្រោងថ្មី ពង្រឹងស្មារតីក្រុមឲ្យកាន់តែមានភាពខ្លាំងក្លា សម្រាប់រដូវកាលចូលមកដល់

ព័ត៌មានកីឡា៖​ ថ្នាក់ដឹកនាំក្រុម Chelsea​ លោក Jose Mourinho បានទទួចប្រាប់អ្នកសារព័ត៌មានក្ដែងៗ ថា និងត្រូវការទិញបញ្ចូលកីឡាករ ៣ រូបថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ដ្រដឹកនាំរបស់គាត់ សម្រាប់រដូវកាលក្រោយ ។ 

Chelsea បានគ្រងតំណែងជាម្ចាស់ពានរង្វាន់ធំបំផុតប្រចាំទឹកដីអង់គ្លេស Primier League ក្នុងរដូវកាល ២០១៤-២០១៥ ស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ហេតុដូច្នេះហើយ ដើម្បីរក្សា​បាន​នូវ​ភាពជ័យនេះឲ្យកាន់តែប្រសើរថែមទៀតនោះ ថ្នាក់ដឹកនាំ គឺលោក Mourinho បានទទួចចង់បាន កីឡាករ​ថ្មី ៣​រូបថែមទៀត ក្នុងនោះ មានដូចជា ខ្សែប្រយុទ្ធម្នាក់ បន្ដពី Drogba ខ្សែការពារម្នាក់ទៀត និង ខ្សែបម្រើ​ផងដែរ ។ គម្រោងនៃការទិញថែមកីឡាករនេះ ពីររូបនៃកីឡាករទាំងបី គឺ ខ្សែការពារ ខ្សែបម្រើ ត្រូវបាន​បញ្ចូលក្នុងការប្រកួតប្រជែង ក្នុងក្រុម ពង្រឹងស្មារតីកីឡាករចាស់ដើម្បីឲ្យពូកគេ មានភាពស្វិតស្វាញថែម​ទៀត ដោយដឹងថា​​​តំណែង ដែលពួកគេកំពុងតែគ្រប់គ្រង គឹមានអ្នកចាំ ដណ្ដើមគ្រប់ពេលវេលា ។ នេះហើយ​ជាយុទ្ធសាស្រ្ដពង្រឹងស្មារតីដោយ មិនប្រែប្រួលជើងលេង ។ Mourinho បានទទួចប្រាប់ទៀតថា គោលដៅសំខាន់បំផុត ប្រសិនជាគាត់រក្សា ទុក Eden Hazard, Nemanja Matic, Branislav Ivanovic, Diego Costa and Cesc Fabregas នោះហើយគឺជាគោដៅសំខាន់បំផុត របស់គាត់សម្រាប់យុទ្ធសាស្ដ្រមួយនេះ។ ប៉ុន្ដែទោះបីជាយ៉ាងណា គាត់នៅតែចង់រក្សាឲ្យបាន នៅទម្រង់លេង ជើងប្រកួត និង ភាពខ្លាំង​របស់ក្រុម ឲ្យនៅស្មើដដែលដូចជាពេលនេះ​ ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា កន្លងមក គាត់ពិតជាចង់កីឡាកររបស់គាត់ផងដែរ ប៉ុន្ដែពលនេះគឺគាត់​លែងចង់លក់វិញហើយ ។ ហើយទីផ្សារសម្រាប់កីឡាករ​លំដាប់លេខ ១ ប្រចាំក្រុមរបស់គាត់ ពេលនេះ​គឺមិនអាចនឹងមាន។ ឱកាសក្រុមណាអាចទិញបាននោះឡើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Chelsea Jose Mourinho