ថ្ងៃមួយ មានបុរសពីនាក់ ម្នាក់ជាមនុស្សល្ងង់ និងម្នាក់ទៀតជាមនុស្សភ្លើ  ជាសម្លាញ់និងគ្នា
 បានបបួរគ្នាទៅលេងអង្គវត្តនៅខេត្តសៀមរាប។ នៅពេលដែលបុរសទាំងពីរ នោះដើរមើល
ប្រាង្គនៅលើកំពូល ស្រាប់តែឃើញយន្តហោះ ដឹកអ្នកដំណើរកំពុងហោះលើអាកាស។
ឃើញដូច្នោះបុរសល្ងង់ក៏លាន់មាត់សួរៈ 
បុរសល្ងង់៖ នែ! សំលាញ់! តើនោះជាយន្តហោះនាយករដ្ឋមន្ត្រីមែនឬទេ? 
បុរសភ្លើ៖ ខុសហើយ! មិនមែនទេ! បើវាជាយន្តហោះដឹក នាយករដ្ឋមន្ត្រីមែននោះ ប្រាកដ
ជាមានម៉ូតូប៉ូលីសបើកតាមការពារហើយ! 
បុរសល្ងង់៖ អើ! មែន!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke