CamNews

ម៉ូតូ 

ម៉ូតូ Kawasaki Ninja ជំនាន់ថ្មីប្លែក ប្តូររាងថ្មី កំលំាងម៉ាស៊ីនថ្មី កាន់តែទាក់ទាញ

ម៉ូតូ Kawasaki Ninja  ជាប្រភេទម៉ូតូធំបែបស្ពត  ដ៏ស្រស់សង្ហា និង មានការពេញនិយមដ៏ច្រើនបំផុត
សំរាប់មិត្តយុវវ័យនៅស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក។ ជាពិសេសម៉ូតូនេះក៏មាន
វត្តមាននៅក្នុងទីផ្សារម៉ូតូធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

គ្រប់ស៊េរី គ្រប់ជំនាន់  របស់ម៉ូតូ Kawasaki Ninja  សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់
អ្នកចូលចិត្តប្រើប្រាស់ម៉ូតូធំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតម៉ូតូធំ Kawasaki បានផលិតចេញ នូវម៉ូតូធំ ម៉ូដែលថ្មី ឆ្នាំ២០១៣ ដ៏ស្រស់ស្អាតមួយ ដែលមានរូបរាងថ្មី ប្លែក កាន់តែទាក់ទាញ គឺម៉ូតូ  Kawasaki Ninja 300R។

ម៉ូតូ Kawasaki Ninja 300R ជំនាន់ថ្មីនេះ ពិតជាមានរូបរាងដ៏ទាក់ទាញ ដោយបានផ្លាស់ប្តូរ នូវរូបរាង
ខាងក្រៅខ្លះៗ ដូចជាបានបន្ថែម ស្កប់ស៊ីញ៉ូសងខាងថ្មី​ អំពូលបំភ្លឺផ្លូវខាងមុខ មានភ្នែកពីរ ដ៏មុតស្រួច
កញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់ អមជាមួយនឹងបំពង់ផ្សែងស៊ីមាំង និង សំបកកង់មុខ
ក្រោយបែបស្ពត ដ៏ស្វិតធន់មាំ ជាប់ល្អ ងាយស្រួលក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។

មួយវិញទៀតម៉ូតូ Kawasaki Ninja 300R ម៉ូដែលថ្មី នេះ មានកំលាំងម៉ាស៊ីន ៣០០សេសេ  ដែលជា
កំលាំងម៉ាស៊ីនថ្មី របស់ ម៉ូតូ Kawasaki Ninja ហើយម៉ូតូបែបស្ពតដ៏ស្រស់ស្អាតនេះគឺអាចរកទិញបាន
នៅលើទីផ្សារម៉ូតូសហរដ្ឋអាមេរិក ក្នុងតំលៃ ៤,៧៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2013 Kawasaki Ninja 300R