ព្យុងយ៉ាង-មូស្គូ៖ មន្រ្តីទូតកូរ៉េខាងជើង បានប្រាប់ ឲ្យបណ្តាស្ថានទូតនានា នៅក្នុងប្រទេស
កូរ៉េខាងជើង ឲ្យពិចារណាពីលទ្ធភាពក្នុង ការជម្លៀសមន្រ្តី របស់ខ្លួន ចេញពីកូរ៉េខាងជើង
ខណៈដែលឧបទ្វីបកូរ៉េ កំពុងមានតានតឹង កាន់តែខ្លាំងឡើង។
លោក Denis Samsonov ដែលជាមន្រ្តីព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ា បាន
ប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានក្នុងប្រទេសរុស្ស៊ីថា រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង បានស្នើ
ឲ្យមន្ត្រីស្ថានទូត និងបុគ្គលិកស្ថាប័ន រុស្ស៊ីដទៃទៀត ពិចារណាជម្លៀសចេញពីប្រទេសកូរ៉េខាង
ជើង ខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។
ទីភ្នាក់សារព័ត៌មាន Itar-Tass របស់ប្រទេសរុស្ស៊ី បានដកស្រង់សំដីលោក Samsonov ថា «ភាគី
រុស្ស៊ី បានទទួលយកនូវសំណើរនេះហើយ តែស្ថានទូតរុស្ស៊ី មិនទាន់ផែនការជម្លៀសមន្រ្តីរបស់
ខ្លួននៅឡើយទេ គឺបន្តបើកដំណើរការជាធម្មតា»។
លោក Samsonov បានបន្ថែមទៀតថា បណ្តាអ្នកការទូត បានកំពុងតាមតានយ៉ាងខ្លាំងនូវសភាព
ការណ៍ នៅទីក្រុងព្យុងយ៉ាង និងតាមដានគ្រប់សភាពការណ៍ លើបូរណភាពទឹកដីរបស់កូរ៉េខាង
ជើង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល