CamNews

តារា 

គង់ វិចិ្ឆកា គេងសម្រក់ទឹកភ្នែក ព្រោះឈឺចាប់ខ្លាំងពេក

ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី សម្បុរសណ្តែកបាយ កញ្ញា គង់ វិចិ្ឆកា ថ្មីៗនេះបានរំលេច រូបថតជាច្រើន សន្លឹក ដោយនាងបានបង្ហាញឲ្យឃើញទឹកភ្នែក ជាច្រើនដំណក់ ហូរកាត់ផែន ថ្ពាល់ដោយនាង មិនបានបញ្ជាក់ពីមូលហេតុច្បាស់ទេ ថាការឈឺចាប់នោះ ដោយសាររឿងអី្វ បានជា ធ្វើឲ្យស្រីស្រស់រូបនេះ ដល់ថ្នាក់គេងយំ និងសរសេរសារខ្លីថា “ខ្ញុំស្អប់ខ្លួនឯង” បែប នេះទេ ។

ជាការពិតសម្រាប់ឆាកជីវិត មនុស្សម្នាក់តែងតែ ឆ្លងកាត់ជីវិតផ្អែមល្វីង ជូរចត់ និងការឈឺចាប់ ជារឿងធម្មតាមិនថាមានរូបរាងស្អាត សង្ហារ ឫទ្រព្យសម្បត្តិច្រើនកម្រិតណា គឺរមែងជួបបញ្ហា ដូចគ្នា ជាក់ស្តែងតារាស្រី កញ្ញា គង់ វិច្ឆិកា ដែលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ ស្នាមញញឹមភាពក្រមិចក្រមើមនោះ កាលពីពេលថ្មីៗនេះក៏បាន រំលេចសារខូចចិត្ត និង សម្រក់ទឹកភ្នែកស្ទើរតែខ្សោះពីខ្លួន ដោយ ទឹកភ្នែកដែលស្រក់នោះ មិនមែនជាការសម្តែងទេ វាគឺជាការឈឺចាប់ពិតៗ ដែលនាងជួបប្រទះ ក្នុងឆាកជីវិតផ្ទាល់តែម្តង ។

តារាសម្តែង និងជាពិធីការិនីរូបនេះ បានព្រលយបែបលាក់បាំង ពីមូលហេតុឈឺចាប់ ប្រាប់ គេហទំព័រ Looking TODAY ដោយនាងទទួល ស្គាល់ថាថ្មីៗនេះ នាងបានបង្ហោះរូបថត ២-៣សន្លឹក បង្ហោះនៅលើFacebook ដោយមានរូបនាងគេងសម្រក់ទឹកភ្នែក មិនមែនជា ការសម្តែងក្នុងរឿងទេ គឺជារឿងពិត ការឈឺចាប់មួយដែលគ្មានរូបរាង បានធ្វើឲ្យនាងទប់ ទឹកភ្នែកមិនជាប់ គេងយំមិនឈប់ ។

តារាស្រីវ័យក្មេងមានអាយុ ទើបតែ១៨ឆ្នាំរូបនេះ បានប្រាប់ថា “យប់នោះខ្ញុំយំ ព្រោះខ្ញុំមានរឿង ឈឺចាប់ផ្ទាល់ខ្លួនមួយ ដែលហារថ្លែង ប្រាប់អ្នកណាមិនបានឡើយ តាមពិតទៅមនុស្ស ម្នាក់ៗ រួម ទាំងខ្ញុំពេល ពិបាកចិត្តម្តងៗ មានតែទឹកភ្នែកទេ ជាអ្នកកំដរហើយក្នុងនោះក៏ត្រូវ ការអ្នក ផ្តល់កំលាំងចិត្តប្រឹក្សាយោបល់ខ្លាំងមែនទែន ហេតុនេះហើយ បានជាយប់ដែលខ្ញុំខូចចិត្តនោះ ខ្ញុំសម្រេចចិត្តបង្ហាញ រូបភាពទម្លាយឲ្យអ្នកគាំទ្រដឹង និងផ្តល់កំលាំង ចិត្តឲ្យខ្ញុំផង វាឈឺខ្លាំង ណាស់ ” ។

កញ្ញា វិច្ឆិកា បានប្រាប់ឲ្យដឹង ដោយសំលេងក្រៀមក្រំថា នៅពេលមានរឿងឈឺចាប់ ហើយមិន អាចប្រាប់អ្នកណាបាន ពិតជាតឹងណែន ដើមទ្រូងខ្លាំងណាស់ នាងមិនអាចធ្វើអ្វីបាន ក្រៅសម្ងំ ខាំមាត់យំទេ តែអ្វីដែលជាកំលាំងចិត្ត ធ្វើឲ្យនាងញញឹមទាំងទឹកភ្នែកនោះគឺ ក្រោយពីនាង បានឃើញអ្នកគាំទ្រ មិត្តភក្តិគេបាន Comment សួរនាំ និងសរសេរសារផ្តល់កំលាំងចិត្តឲ្យ ធ្វើឲ្យនាងគិតថាយ៉ាងហោចណាស់ នាងនៅសល់មនុស្សស្រលាញ់រាប់អាននាងជាច្រើន ដែលបារម្ភជាកំលាំងចិត្តមួយធ្វើឲ្យនាង តាំងអារម្មណ៍ឲ្យរឹងមាំ ឆ្លងកាត់ឧបសគ្គបន្តទៀត ។

ទោះបីជាតារាស្រីរូបនេះ បានចេញមុខបកស្រាយ ប្រាប់Looking TODAY ក៏ដោយតែនាង មិនបានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់ទេ ដោយនាងបានត្រឹម ប្រាប់យ៉ាងខ្លីថា ការឈឺចាប់ នោះ មិនទាក់ទង និងគ្រួសារឫការងារសិល្បៈឡើយ វាគឺជារឿងផ្ទាល់ខ្លួនរបស់នាង តែម្នាក់ គត់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh