ព័ត៌មានកីឡា៖ កីឡាករមូយរូប ដែលមិនត្រូវគេបញ្ចេញឈ្មោះ បាននិយាយរាយការណ៍ ថា រូបគាត់ចង់ឲ្យការលេងនេះទទួលបានលទ្ធផលចាញ់ច្រើន ជាឈ្នះខណៈដែលស្ថិតក្រោមការដឹកនាំរបស់លោក Mourinho ។
ពាក្យសម្ដីដែលបានអះអាងខាងលើនេះ បានត្រូវលាតបង្ហាញដោយលោក Garry Richardson ដែលជាអ្នករាយការណ៍របស់ ភ្នាក់ងារព័ត៌មានវិទ្យុ ប៊ីប៊ីស៊ី ខណៈដែលគាត់ក៏កំពុងតែសង្ស័យដែលថា ទំនាក់ទំនងរវាងកីឡាករនឹង ថ្នាក់ដឹកនាំ កំពុងតែមានអាថ៌កំបាំង។
អនាគតរបស់ លោក Mourinho កំពុងតែស្ថិតក្នុងមន្ទិលសង្ស័យនៅឡើយ ក្រោយពីក្លឹប បានបរាជ័យជាមួយ ក្លឹប Liverpool ក្រោមលទ្ធផល ១-៣ ប៉ុន្ដែស្របពេលនៃការលើកឡើងនេះ ក៏ទើបតែមានដំណឹង មួយបង្ហាញដែរថា Real Madrid បានបើកទ្វាររង់ចាំ គាត់ ២៤ម៉ោង។
Garry Richardson បានរៀបរាប់ថា រូបគាត់បានទទួលព័ត៌មានខ្លះៗនៃរឿងរ៉ាវពីក្រោយខ្នង Chelsea ក្រោយពេលដែល កីឡាករមួយរួប ស្ថិតក្នុងក្រុមទីមួយរបស់ក្លឹប បានរាយការណ៍ប្រាប់គាត់ ។ រូបគាត់ត្រូវបានគេប្រាប់ថា កីឡាករ Chelsea មួយចំនួនគឺមិនពេញចិត្ដនឹង ការដឹកនាំរបស់ Mourinho ដែលកំពុងតែរៀបចំនៅ ពេលនេះទេ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺ ទំនាក់ទំនងរវាងគាត់ នឹង Eden Hazard ដែលកំពុងតែស្ថិតក្នុងមន្ទិលសង្ស័យ យ៉ាងធ្ងន់ថាអ្នកទាំងពី មានបញ្ហាជាមួយគ្នា។ ឃ្លាពាក្យសម្ដីសម្ដី ដែលត្រូវបានគេបង្ហាញនោះគឺ ថ្លែងថា " ខ្ញុំចង់ឲ្យចាញ់ច្រើនជាង ឈ្នះ សម្រាប់គាត់ ។ ហើយសម្រាប់ពាក្យសម្ដីនេះ ក៏បានតែកំពុងតែរីករាលដាលច្រើន ខ្លាំងណាស់ហើយក្នុងខណៈពេលនេះ ប៉ុន្ដែវាក៏បានផ្ដល់ឲ្យនូវភាពច្បាស់លាស់ដល់ផ្នែកខាងក្នុងក្រុមផងដែរ " ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ standardmedia