CamNews

កីឡា 

អបអរសាទរ កម្ពុជា​ទទួល​មេដាយ​ពីរ​ផ្ទូនៗ ខណៈពេល​ត្រៀមខ្លួន​ប្រកួត​ដណ្ដើម​មេដាយ​មាស នៅ​ល្ងាច​នេះ

ព័ត៌មានកីឡា៖ កីឡាការិនី ស៊ន សៀវម៉ី ដែលចូលរួមប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅមុននេះបន្ដិច ឥលូវ​បាន​ទទួល​ជ័យជំនះ ហើយ ដោយផ្ទួលគូរប្រកួតកីឡាការិនី ALORA Kirstie Elaine មកពីប្រទេស​ ហ្វីលីពីន ត្រឹម​ពិន្ទុ ៥-​ ៦។​

លទ្ធិផលជោគជ័យដ៏ក្ដៅគគុកដែលកីឡាការិនីទទួលបាននេះ ពិតជាធ្វើឲ្យកម្ពុជា កាន់តែខិតទៅរកម្ចាស់​ពិត​ ប្រាកដ នៃ មេដាយមាស កីឡាអាស៊ី ទី ១៧ នេះ។​ ដោយឡេក​ ជោគជ័យខណៈពេលនេះ​ កីឡាការិនី កា្លយ​ជា​ម្ចាស់​​មេ​ដាយ​ ២ រួចទៅ​ហើយ គឺសម្រឹទ្ធ និង ប្រាក់ នៅសល់មេដាយ មួយទៀតដែល កីឡាការិនី​ត្រៀម​ខ្លួន​និង ដណ្ដើម​​យក ។​ ហើយក៏ជាពេលវេលាដែលកម្ពុជា បានទន្ទឹងរង់ចាំអស់រយៈពេល​ ជាង ៤០ ឆ្នាំដែរហើយ។​

សម្រាប់ការប្រកួតដណ្ដើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាការិនី និង ប៉ះជាមួយ​ ROUHANI Fatemeh​មកពីប្រទេស អ៊ីរ៉ង់ នៅវេលាម៉ោង ១៨ : ០០ ( ម៉ោង ១៦: ០០ នៅកម្ពុជា ) នេះហើយ។​ ដូច្នេះ ដើម្បីដឹងកាន់​តែ​​ច្បាស់ ថាតើលទ្ធិផលប្រកួតទៅជាយ៉ាងណា រង់ចាំទស្សនាទាំងអស់គ្នា ថាតើកម្ពុជា ពិតជាអាចបំបែក​កំណត់​​​ត្រា​ដ៏ចាស់ជោរាមួយនេះបានដែរទេ?


ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC & Incheon 



Tags: Sport News Sorn Seav Mey Asian Game