អង់គ្លេស៖ សារព័ត៌មានបរទេស នានាបានចុះផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ឲ្យ
ដឹងថា ស្ត្រីម្នាក់រស់នៅ South Wales ក្នុងប្រទេសអង់គ្លេស ចេះកាត់សក់ យ៉ាងស្ទាត់
ជំនាញបើទោះបីជានាង ពិការភ្នែកក្តី។
Kendall Dianah មានអាយុ៥៦ឆ្នាំហើយ អ្នកស្រីពិការភ្នែកព្រោះ តែធ្លាប់រងរបួស ប៉ះ
ពាល់ដល់ ខួរក្បាលប៉ុន្តែអ្នកស្រី នៅតែទទួល បានការគាំទ្រ ពីអតិថិជនលើ ថ្វីដៃកាត់
សក់ របស់គាត់។
Kendall Dianah មានជំនាញកាត់សក់អស់រយៈពេល ៤០ឆ្នាំមកហើយ បើទោះបីជានាង
ពិការភ្នែក ក៏ប្តីរបស់នាង និងអតិថិជននៅតែគាំទ្រឲ្យ Kendall Dianah បន្តមុខរបរនេះ
តទៅទៀត ព្រោះគេជឿលើភាពប៉ិនប្រសប់នៃ ការកាត់សក់ របស់នាង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល