CamNews

ព័ត៌មានអន្តរជាតិ 

នគរបាលចាប់ខ្លួនមនុស្ស ៤០នាក់ ក្នុងអំពើ​ប្រើហឹង្សា​ ទាក់ទឹននឹងការប្រកួត​​បាល់ទាត់យូរ៉ូ

នគរបាល​បារាំង បានចាប់ឃាត់ខ្លួនមនុស្ស ៤០នាក់ ដោយសារតែការ​ប្រើអំពើហឹង្សា​ បន្ទាប់ពី
​ក្រុមបាល់ទាត់ប្រទេស​នេះ បាន​ចាញ់ព័រទុយហ្គាល់​ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យូរ៉ូ នៅក្រុងប៉ារីស។

AFP ដកស្រង់សំដី​របស់នគបាលក្រុង​ប៉ារីសម្នាក់ ឱ្យដឹងថា នគរបាលបានបាញ់គ្រាប់បែកផ្សែង
បង្ហូរទឹកភ្នែក ខណៈ​ដែលក្រុម​អ្នកគាំទ្រ​កំពុង​គប់ដបទឹក នៅត្រង់​ខាងក្រោមនៃតួ Eiffel ។ ក្រុម
នេះគឺជា​អ្នកដែលមិនត្រូវបានគេ​អនុញ្ញាតឱ្យចូលខាងក្នុងនៃតំបន់ fanzone ព្រោះតែ​អ្នក​ទស្សនា
បានឡើងដល់​ ៩ម៉ឺននាក់។

ក្រៅពីករណី​ចាប់ឃាត់ខ្លួន​នៅឯតំបន់ខាងក្រោមតួ Eiffel ក៏មានករណី​ផ្សេងៗទៀត ដែលបាន
កើត​ឡើង​នៅខាងក្រៅ​ទីលានបាល់ទាត់ Stade de France ជាកន្លែង​ដែលក្រុមជម្រើស​ជាតិ​
បារាំង ប្រកួត​ជាមួយ​ក្រុម​ព័រទុយហ្គាល់។ មនុស្សជាច្រើន ត្រូវបានចាប់ខ្លួន ដោយសារ​តែបង្ក
ភាពច្របូកច្របល់នៅទីសាធារណៈ។

នៅក្រោមតួ Eiffel កាលពីម្សិលមិញ មានភាព​ច្របូកច្របល់ខ្លាំង ព្រមទាំងមានផ្សែង​បង្ហូរទឹកភ្នែក
​ផងដែរ នៅពេលនគរបាលកំពុង​បង្រាប​ក្រុមយុវជនទំនើង។ ក្រុមយុវជនទំនើងនេះ បានដុតភ្លើង​
នៅតាមដងផ្លូវ និង​គប់​ដបទឹក ជាដើ​ម តម្រង់ទៅកាន់ក្រុមនគរបាល។

សូ​មរំលឹកថា កាលពីម្សិលមិញ ក្រុមព័រទុយហ្គាល់​ បាន​ក្លាយជាជើង​ឯកជាលើកដំបូង ក្នុងការ
ប្រកួត​ដណ្ដើមពាន​រង្វាន់​យូរ៉ូ ឆ្នាំ ២០១៦ បន្ទាប់ពី​បានយកឈ្នះក្រុមជម្រើសជាតិ​បារាំង នៅក្នុង
តង់ទីពីរ ដោយ​លទ្ធផល ១-០។

ដោយ​ឡែក ការ​ប៉ះទង្គិច​គ្នា​មួយរវាង​អ្នកគាំទ្រ​ក្នុង​ការប្រកួត​បាល់ទាត់រវាង អង់គ្លេស និងរុស្ស៊ី
កាលពីថ្ងៃទី ១១ នេះ នៅក្រុង Marseille ក៏បានបណ្ដាលឱ្យមនុស្ស​ ៣៥នាក់ រងរបួស​។ ក្រុមអ្នក
ច្បាប់​បារាំង​យល់ថា អ្នកគាំទ្រ​ក្រុមជម្រើសជាតិរុស្ស៊ី ប្រមាណជា ១៥០នាក់ “បានត្រៀមខ្លួនជា
ស្រេច” ដើម្បីវាយទៅលើក្រុមអ្នកគាំទ្រ​របស់អង់គ្លេស​។

ប្រែសម្រួល ៖ បុត្រា


Tags: បារាំង បាល់ទាត់យូរ៉ូ ២០១៦ អំពើហឹង្សា