CamNews

ព័ត៌មានអន្តរជាតិ 

រឿងហេតុរន្ធត់ មេធាវីឆេះដុំ បាញ់សម្លាប់មនុស្ស​ នៅរដ្ឋ Houston មុននេះ

ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង ត្រូវបានប៉ូលីសបាញ់សម្លាប់ បន្ទាប់ពីបុរសជាខ្មាន់កាំភ្លើងរូបនោះ បើកការបាញ់រះទៅកាន់ក្រុមមនុស្សនៅខាងក្រៅផ្សារទំនើបមួយកន្លែង​ នាទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ។ អាជ្ញាធរឲ្យដឹងថា ខ្មាន់កាំភ្លើងរូបនោះ គឺជា មេធាវីដែលមានកំហឹងខ្លាំង ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា មនុស្ស ៩នាក់រងរបួស ក្នុងនោះម្នាក់ បានរងរបួសធ្ងន់ធ្ងរ។ 


ជនសង្ស័យ (ខ្មាន់កាំភ្លើង) មកទល់នឹងបច្ចុប្បន្នភាព ពុំទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ។ ប៉ូលីសឲ្យដឹងថា ខ្មាន់កាំភ្លើងស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យោធា ពីប្រវត្តិសាស្រ្ត ខណៈ អមជាមួយនឹងស្លាកសញ្ញា ក៏ដូចវត្ថុតំណាង Nazi ។ ប្រភពដដែលបន្តឲ្យដឹងថា ខ្មាន់កាំភ្លើងបាន ប្រើប្រាស់កាំភ្លើងខ្លី emi-automatic handgun ក៏ដូចជា មានកាំភ្លើងវែង semi-automatic កាំបិត និងគ្រាប់កាំភ្លើង ២៦០០ គ្រាប់ផ្សេងទៀត ។ ប៉ូលីសឲ្យដឹងថា សព្វាវុធទាំងនេះ ត្រូវបានខ្មាន់កាំ ភ្លើងបញ្ជាទិញដោយស្របច្បាប់ ខណៈរូបគេមានសិទ្ធនិងអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការ កាន់កាប់ សព្វាវុធ។ 


ពុំទាន់ជាក់ច្បាស់នៅឡើយទេ ពីចេតនា នៅពីក្រោយការវាយប្រហារបាញ់រះលើកនេះ ខណៈក៏ពុំ ទាន់ដឹងជាក់ច្បាស់ដូចគ្នាដែរ ថាតើ ក្រុមណាមួយអាចនៅពីក្រោយខ្នង ។ សារព័ត៌មានផ្លូវការ The Associated Press ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ជនរងគ្រោះ ៣ នាក់ បានរងគ្រោះ ត្រង់ ភ្នែករបស់ពួកគេ ដោយសារតែមានការខ្ទេចអំបែងកែវ ។ ប៉ូលីសបន្តឲ្យដឹងថា ក្រុមការងារខ្លួន កំពុងតែបើកការស៊ើបអង្កេត ទៅនឹងសំណង់អាគារស្នាក់នៅខ្មាន់កាំភ្លើង ក៏ដូចជាគណនីបណ្តាញ ទំនាក់ទំនងសង្គមរបស់គេ ដើម្បីកំណត់ចេតនា នៃការវាយប្រហារ ។ គួរបញ្ជាក់ថា ប៉ូលីសបានរក ឃើញវត្ថុតាងយោធាពីសម័យប្រវត្តិសាស្រ្ត នៅសំណង់អាគាររស់នៅរបស់គាត់ ដែលវត្ថុតាងទាំង នោះមកពីសម័យសង្គ្រាមស៊ីវិលសហរដ្ឋអាមេរិក។ 

គូសបញ្ជាក់ខាងដើម ថាខ្មាន់កាំភ្លើងរូបនេះ គឺជាមេធាវីមានការខឹងសម្បារខ្លាំង ក្នុងនោះ អភិបាល ទីក្រុងកើតហេតុ លោក Sylvester Turner ស្រាយបំភ្លឺដល់សារព័ត៌មានឲ្យដឹងថា ចេតនានៃការ វាយប្រហារទំនងមកពី មេធាវីដែលជាខ្មាន់កាំភ្លើងនោះ មានទំនាក់ទំនងកាន់តែអាក្រក់ ជាមួយ នឹង ក្រុមហ៊ុនច្បាប់របស់ខ្លួន ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US China Hong Kong Pentagon Int news Hot news