CamNews

ព័ត៌មានជាតិ 

EDC ចេញគោលការណ៍ថ្មី ដើម្បីកំណត់ថ្លៃសេវាផ្តាច់-ភ្ជាប់ អគ្គិសនីជូនប្រជាពលរដ្ឋ នៅទូទាំងរាជធានី-ខេត្ត

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញគោលការណ៍ណែនាំថ្មីមួយទៀត ដោយកំណត់ឡើងវិញអំពីការយកកម្រៃសេវា ផ្តាច់-ភ្ជាប់ ការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ  នៅទូទាំងរាជធានី-ខេត្ត ដែលអនុវត្តចាប់ពីឆ្នាំ២០១៦ទៅ។

គោលការណ៍ណែនាំថ្មី ប្រកាសដោយ អគ្គិសនីកម្ពុជា ដែល Fresh News ទទួលបាន នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានឱ្យដឹងថា ការយកថ្លៃសេវា ផ្តាច់-ភ្ជាប់ការផ្គត់ផ្គង់អគ្គិសនី សម្រាប់អតិថិជនតុង​ស្យុងទាបមានតម្លៃ១ម៉ឺន និងអតិថិជនតុងស្យុងខ្ពស់មានតម្លៃ២ម៉ឺនរៀល ។ ដោយឡែកការកំណត់សេវាផ្អាក ការប្រើប្រាស់បណ្តោះអាសន្ន មានតម្លៃ៤ម៉ឺនរៀល។ ក្រៅពីនោះ​ក៏មានការកំណត់តម្លៃ ផ្សេងៗទៀតសម្រាប់សេវាទាំងនេះ ដែលមានដូចខាងក្រោម៖

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP