CamNews

តារា 

យុវតី៤៩នាក់របួសព្រោះ Justin Bieber

ចៅហ្វាយក្រុងនៃរដ្ឋ Oslo និងធ្វើការស៊ីបអង្កេតនៅថ្ងៃនេះ បន្ទាប់ពីមានយុវតី
ប្រមាណជាង៤៩
នាក់បានរងរបួស ដោយសារការរត់ជាន់គ្នាក្នុងការដែលឃើញតារា
ចម្រៀង Justin Bieber
មួយភ្លែតនិងធើ្វអោយមានភាពច្របូលច្របល់រំពេចនោះ។
                               Justin Bieber ខណៈពេលដែលនៅលើឆាក
                   អ្នករងរបួសស្រាល៣នាក់ក្នុងចំណោមអ្នករងរបួសទាំងអស់

 

ចៅហ្វាយក្រុង លោក Fabian Stang បានសរសេររបាយកាណ៏ក្រោយពីមានឧប្បត្តិហេតុនេះ
ថា៖ មានក្មេងស្រី និងយុវតីជាង៥០នាក់បានរងរបួសស្រាលនិងខ្លះទៀតរងរបួសធ្ងន់ ក្រោយពី
អ្នកគាំទ្រទាំងអស់នេះ បានរត់តាមឡានជូនដំណើរ និងដឹក Bieber ដែលបានមកដល់ប្រទេសនេះ
ហើយក៏ប្រហែលជាមានការបង្ហាញនូវការប្រគំតន្ត្រីផ្ទាល់ខ្លួនផងដែរ។ ហើយវាជារឿងមិនគួរ
អោយជឿទាល់តែសោះ ដែលថាពេលនោះទិដ្ឋភាពក្លាយជាច្របូលច្របល់ ដែលជាហេតុអោយ
Bieber ខ្លួនឯងផ្ទាល់លាក់ខ្លួននៅពីក្រោយដើមឈើ ជៀសវាងការមានរបួសផ្ទាល់ខ្លួន។ គាត់បាន
និយាយថា៖​​ ខ្ញុំបាន call ហៅភ្នាក់ងារសង្រ្គោះបន្ទាន់ ដើម្បីពិនិត្យមើលនូវទិដ្ឋភាពនេះទាំងស្រុង។
សរុបមក បើតាមរបាយការណ៏មានយុវតី៤៩នាក់ មានរងរបួសស្រាល និង១៤នាក់ផ្សេងទៀត
រងរបួសធ្ងន់និងត្រូវសង្រ្គោះបន្ទាន់។ លោកអ្នកអាចទស្សនាវីដេអូនៃទិដ្ឋភាពយ៉ាងច្របួលច្របល់
និងជាន់គ្នាផងនោះ ដែលជាហេតុធ្វើអោយមានអ្នករងរបួសជាច្រើននាក់ ដូចខាងក្រោម៖

ដោយ ៖ ចាន់ណា
ប្រភព ៖ stereoboard


Tags: international news strange news